​ជិះ​មូ​តូ​ដេញ​គ្នា​ដួល​បណ្តាល​យុវជន​ម្នាក់​ស្លាប់​និង​៣​នាក់​ទៀត​របួសធ្ងន់​

427

(​ភ្នំពេញ​)៖​យុវជន​៤​នាក់​បាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ប្រដេញ​គ្នា​តាមផ្លូវ​ង​ងឹ​ក​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ថ្ម​ដែល​គេ​ដាក់​ចោល​សំរាប់ធ្វើ​សួនច្បារ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​បោក​ក្បាល​និង​ផ្លូវស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​និង​បីនាក់​ទៀត​រងរបួស​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធ​ត់​នេះ​បាន​កើតឡើង​ស្ថិតនៅតាម​កំណាត់​ផ្លូវ​២១៧ ត្រង់ចំណុច​ស្ពាន​បា​គូរ ក្នុងភូមិ​ព្រែក​ជ្រៃ​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​២ ខែមករា​ឆ្នាំ​២០១៨ ។​

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ​ម៉ុ​ត ធួន អាយុ​២១​ឆ្នាំ មុខរប​ធ្វើស្រែ ស្នាក់នៅ​ភូមិ​ដើម​លក ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ។​ចំណែក​ជនរងគ្រោះ​របួស​ធ្ងន់​២​នាក់ របួសស្រាល​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ។

​អ្នក​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​បួន​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ម៉ាក​MSX ដោយ​មួយគ្រឿង​មិនមាន​ស្លាក​លេខ ជិះ​គ្នា​ពីរ​នាក់ មាន​ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត និង​មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ តាកែវ 1J.5019 ជិះ​ឌុប​គ្នា​ពីរ​នាក់ បានធ្វើ​ដំណើ​តាម​បណ្ដោយ​ផ្លូវ​២១៧ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ដោយ​ពួកគាត់​ប្រដេញ​គ្នា​ទាំង​ស្ថានភាព​ផ្លូវ​ងងឹត។

ខណៈ​មកដល់​ចំនុចកើតហេតុ​។​ស្រាប់តែ​ម៉ូតូ​មិនមាន​ស្លាក​លេខ​បាន​ជ្រុល​ទៅបុក​ថ្ម​ដែល​គេ​ដាក់​លើ​ថ្នល់​ទុកចោល​ដើម្បី​រៀបចំ​ធ្វើ​សួនច្បារ​ចែកផ្លូវ​នោះ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួល​បោក​និង​ថ្នល់​ស្លាប់​ម្នាក់​ភ្លាមៗ​នៅ​និង​កន្លែង និង​ម៉ូតូ​មួយគ្រឿង​មក​បុក​ពីលើ​ថែមទៀត​បណ្ដាល​រងរបួស​ធ្ងន់​ស្រាល​ទាំងបី​នាក់​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ​នោះ ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ពីរ​នាក់ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទី​ពេទ្យ​ភ្លាមៗ ។ ជាមួយគ្នា​នោះ​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​ក៍​ដូចជា​ធ្វើ​កំណត់ហេតុ​ទៅលើ​សព​ជនរងគ្រោះ រួច​ក៏​ប្រគល់​សព​និង​ម៉ូតូ​ទាំងពីរ​គ្រឿង​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ស្រុកកំណើត​៕S/​ដោយ​៖​រ៉ា​ម៉ន​

​ជិះ​មូ​តូ​ដេញ​គ្នា​ដួល​បណ្តាល​យុវជន​ម្នាក់​ស្លាប់​និង​៣​នាក់​ទៀត​របួសធ្ងន់​