​ជិះ​ម៉ូតូឌុប​គ្នា​លឿន​ពេក ​ជ្រុល​ទៅបុក​រថយន្ត​បណ្តាលឱ្យ​របួស​ពីរ​នាក់​

328
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​យ៉ាង​លឿន​ទៅ​បុក​រថយន្ត​មែរសឺ​ដេសចំពីចំហៀ​ង​ពេញទំហឹង​បណ្ដាលឱ្យ​របួសធ្ងន់​ពីរ​នាក់​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​មុខ​សណ្ឋាគារ​សាលី​កា​ តាម​បណ្ដោយ​ផ្លូវ​១៤៣​កែង​ផ្លូវ​លេខ​២៨០​ ក្នុង​សង្កាត់​បឹង​កេងកង​៣​ខណ្ឌ​បឹង​កេងកង ​កាលពី​រំលង​អ​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ​ យុវជន​ទាំង​២​នាក់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​បញ្ចូនទៅ​កាន់​មន្ទី​រពេទ្យ​ដើម្បី​សង្គ្រោះ​ភ្លាមៗ​។

​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បានយក​រថយន្ត​និង​ម៉ូតូ​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​នៅពេល​ក្រោយ ៕S/​Ha

#