​ជិះ​ម៉ូតូឌុប​គ្នា​២​នាក់​ទៅបុក​រថយន្ត​ពេញទំហឹង​ស្លាប់​ទាំង​២​នាក់​នៅ​ក្រុង​សិរីសោភ័ណ​

828
ចែករម្លែក

(​បន្ទាយមានជ័យ​)៖​ក្មេងស្ទាវ​ជិះ​ម៉ូតូឌុប​គ្នា​២​នាក់​ទៅបុក​រថយន្ត​ពេញទំហឹង​កាលពី​ម៉ោង​១១​យប់ ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​លើ​ស្ពាន​ទី​៣​ស្ថិត​ក្នុងភូមិ​-​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ ភឿ​ក ព្រហ្ម មេបញ្ជាការ​ស្ដីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់​ឲ្យ​ដឹងថា​នៅមុន​ពេល​កើត ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ក្នុង​ល្បឿន​លឿន​ទិសដៅ​បញ្ច្រាស់​គ្នា​ពេលយប់​ងងឹត​។​ពេលនោះ​ម៉ូតូ​ជ្រុល​ទៅបុក​នឹង​រថយន្ត​មួយគ្រឿង ម៉ាក​នីសា​ន់​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង 2A-2920​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ឈ្មោះ សៀក កា​ណាន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះថា សំ​អូន ភេទ​ប្រុស អាយុ​២០ ឆ្នាំ អ្នក​ទាំង​២​នាក់ លំនៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ស្លាប់​ភ្លាមៗ​។​អ្នកបើករថយន្ត ឃើញ​ដូច្នេះ​បាន​រត់​ខ្លួន ទុក​ឡាន​ចោល​។​

​សព​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។​ចំណែក ម៉ូតូ​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​ដោយ :​ភ្នំ​ស្វាយ​

រូបថត :​ស្ទាវ​ជិះ​ម៉ូតូឌុប​គ្នា​២​នាក់​បុក​ទៅបុក​រថយន្ត​ពេញទំហឹង​: ស្លាប់​ទាំង​២​នាក់​(​រូប​:​ភ្នំ​ស្វាយ )

#