​ជិះ​ម៉ូតូប៉ះគ្នា​បន្តិចបន្តួច​លើកគ្នា​មក​វាយទាល់តែស្លាប់​

948
ចែករម្លែក

​ដោយ : សាវ​រក្ស / ​​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់ ក្រោយ​មាន​ជម្លោះ ជាមួយ​ភាគី​ម្ខាង​ទៀត ក្នុងករណី​ជិះ​ម៉ូតូ​ប៉ះពារ​គ្នា បន្តិចបន្តួច ហើយត្រូវគេ​លើកគ្នា​មក​វាយ​ជនរងគ្រោះ​កាលពី​យប់  ។ ​ហេតុការណ៍​នេះ​បានបង្ក​ការភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៣ ខែ ឧសភា ឆ្នាំ ២០១៨​នៅ​ចំណុច​ភូមិ​ទួល​រកា​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​សព​ជនរងគ្រោះ​មានឈ្មោះ ស្រ៊ុន វិចិត្រ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជាង​ពិ​ដាន ស្នាក់នៅ​ភូ​និ​ទួល​រកា​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ និង​មាន​ស្រុកកំណើត នៅ​ស្រុង​កងមាស ខេត្តកំពង់ចាម ប្រព​ន្ឋ​សព​មានឈ្មោះ តឿ​ង ឡេ​ន អាយុ ៣៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ។​

​បើតាមការរៀបរាប់ពីប្រពន្ធសពជនរងគ្រោះបានឲ្យដឹងថា មុន​កើតហេតុ​ប្ដី​របស់គាត់​ជិះ​ម៉ូតូ​ម៉ាកស្កុប​ពី ពណ៌​ក្រហម ​ឌុប​បងថ្លៃ​ប្រុស ទៅ​ទិញ​គ្រឿងក្លែម​។ លុះពេល​ត្រឡប់មកវិញ ចូលក្នុង​ភូមិក៏បានជិះ​ម៉ូតូ​កៀរ​គ្នា ជាមួយ​​ម៉ូតូ​វីវ៉ា​ពណ៍​ខ្មៅ តែ​មិន​ខូចខាត​និង​របួស​ធ្ងន់ធ្ងរ នោះទេ​ហើយក៏​សម្របសម្រួល គ្នា​បញ្ចប់រឿង​នៅនឹង​កន្លែងកើតហេតុ។

ស្រ្ដីដដែលបន្ដថា ក្រោយពេលសម្របសម្រួលគ្នាត្រូវហើយ ប្ដីរបស់គាត់ក៏ជិះម៉ូតូឆ្ពោះមកផ្ទះ ប៉ុន្តែមិនទាន់ដល់​ផ្ទះផង ក៏មានមនុស្សមួយក្រុម មានទាំងដុំថ្មនិងបំពង់ទីប នាំគ្នាមកវាយប្ដីគាត់បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង បាត់ស្មារតី ហើយត្រូវអ្នកភូមិចូលជួយឃាត់ ទើបក្រុមជនបង្កនាំគ្នារត់គេចខ្លួនអស់ ។ ខណៈពេលនោះដែរ ​មិន​មាន​ឃើញ​ស្នាមរបួស​អ្វីលើ​ខ្លួនប្រាណ​ជនរងគ្រោះឡើយ សូម្បីតែ​ឈាម ដោយ​សង្ស័យថា​ប្ដី​គាត់​ស្រវឹង​ពេក​ ក៏លើ​យកមកឲ្យសម្រាក​នៅផ្ទះតែម្ដង ​។​

ស្រ្ដីរូបនេះ អះអាងបន្ថែមថា ​លុះ​ព្រឹក​ឡើង​ឃើញ​ប្ដី​មាន​សភាព​មិនដឹង​ខ្លួន ក៏​ប្រញាប់​ហៅ​ម៉ូតូ​កង់​បី​របស់​បងថ្លៃ​ប្រុស ដឹក​យកទៅ​មន្ទីរពេទ្យ​ឯកជន ហើយ​គ្រូពេទ្យ​ថា ស្លាប់បាត់​បង់ជីវិត​ទើប​ដាក់​ម៉ូតូ​កង់​បី​យកទៅផ្ទះវិញ។ ​តែ​ពេលមកដល់ផ្ទះ ទើបឃើញថា សព​ប្ដី​គាត់​មាន​ស្នាមជាំ ខ្មៅ​លើ ឆ្អឹង​ជំនី​ខាងឆ្វេង ទើប​មានការ​សង្ស័យ​ជា​ករណី​បង្ក​ហិង្ សា​បណ្ដាលឲ្យ​ប្ដី​គាត់​ស្លាប់ ទើប​ដឹក​សពប្ដី​គាត់​មក​វត្ត​ចាក់ អង្រែ​ក្រោម ​ហើយ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចុះមក​ត្រួត ពិនិត្យ​កោសល្យ​វិ​ច្ឆ័​យ ​ដើម្បី​តាម​ស្វែងរក​ចាប់​ជន​ដៃដល់​ដែលបង្ក​ហិង្សា​។​

​ក្រោយ​ធ្វើការ​ស្រាវជ្រាវ តាម​បណ្តឹង​គ្រួសារ​ជនរងគ្រោះ សមត្ថកិច្ច​ខណ្ឌមានជ័យ បានកំណត់​មុខសញ្ញា​ជនដៃដល់ ។ ជនសង្ស័យ ឈ្មោះ ម៉េង ភារៈ ហៅ​វួ​ច ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​រត់​តុ​ការ នៅ​ម៉ូ​ឌែ​ន​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ៕​B

សពជនរងគ្រោះ ដែលត្រូវជនដៃដល់ព្រួតវាយស្លាប់