​ជិះ​ម៉ូតូ​កាច់ចង្កេះ​ពេល​ស្រវឹង​បណ្តាលឱ្យ​ដួល​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

432
ចែករម្លែក
  • 29
    Shares

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​យុវជន​២​នាក់​រស់នៅ​ភូមិ​ជាមួយគ្នា​បាន​ស្រវឹងស្រា​ហើយ​មាន​:​បើក​ម៉ូតូ​ក៏បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង បណ្តាលឱ្យ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

លោក​វរសេនីយ៍​ជា​ស្លូញ​អធិការនគរបាល​ស្រុក​ស្វាយចេក​បានឱ្យ​ឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​ថា​:​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គ្មាន​នរណា​ប្តឹង​នរណា​បន្ទោស​នរណា​ទេ​ព្រោះ​ជនរងគ្រោះ​ក៏​ជា​ជនបង្ក​ខ្លួនឯង​។​

ទោះយ៉ាងណា​លោក​អធិការ​សម្តែង​ការសោកស្តាយ​និង​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ជនរងគ្រោះ ហើយ​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​និង​អ្នកប្រើប្រាស​ផ្លូវថ្នល់​ទាំងអស់​បន្ត​ពង្រឹង​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍ បើ​ស្រវឹង​កុំ​បើកបរ ។​

សូម​រំលឹកថា​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៨​នៅត្រង់ចំណុច​ត្រពាំង​អង្គ្រង​ខាងកើត​ភូមិ​ខ្វា​លិច​ឃុំ​ស្វាយចេក​ស្រុក​ស្វាយចេក​មាន​យុវជន​២​នាក់​បាន​ស្រវឹងស្រា​ជោគជាំ​ណាស់​ទៅហើយ តែមាន​:​បើក​ម៉ូតូ ហើយក៏​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង គឺ​ដួល​បុក​ត្រឡប់ត្រឡិន ។​

​យុវជន​រងគ្រោះ​និង​ក៏​ជា​បង្ក​មាន​៖ ១-/.​ឈ្មោះ សឿន សំដី ភេទ ប្រុស អាយុ ២០ ឆ្នាំ នៅ​ភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក​( រងរបួស​ធ្ងន់​)​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មង្គល​បូរី​. ។​២-/ ឈ្មោះ មាន សំ​បៀត ភេទ ប្រុស អាយុ ២២ ឆ្នាំ នៅ​ភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត ៕S/