​ជិះ​ម៉ូតូ​គេច​ពី​រថយន្ត​មួយគ្រឿង​ដួល​ចូល​ក្រោម​រថយន្ត​មួយគ្រឿង​ទៀត​កិន​ស្លាប់​

1436
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​យ៉ាង​អាច​ណោ​ច​អាធ​ម័​និង​ម្នាក់ទៀត​របួសស្រាល​ខណៈ​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា​ហើយ​ព្យាយាម​វ៉ា​រថយន្ត​មួយគ្រឿង​និង​គេច​ក៏​ជ្រុល​ទៅ​ដួល​ចូល​ក្រោម​រថយន្ត​ស៊ីម៉ងត៍​អូដ កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃទី​២០ ខែឧសភា​ឆ្នាំ​២០១៨ នៅមុខ​វត្ត​ន​ន្ទ​មុន្នី តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​សាញ់ ភា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​កម្មក​រោង​ពុ​ម្ភ ស្នាក់​ខុន​ដូ សង្កាត់​ទួល​ទំ​ពុង ខណ្ឌចំការមន ចំណែក​ម្នាក់ទៀត​ឈ្មោះ ថោង សុធា​រដ្ឋ ភេទ​ប្រុស​អាយុ​១៧ ឆ្នាំ មុខរបរ​ជាមួយគ្នា​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ របស់​ក្រុមហ៊ុន​ស៊ីម៉ងត៍​អូដ ពាក់​ស្លាក​លេខ​កោះកុង 3A 0038 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ហើយ​វ៉ា​ជិត​ផុត​ស្របពេលនោះ​មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​ហុងដា ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​កំពត 1B 9727 ធ្វើដំណើរ​មកពី​ក្រោយ​ហើយ​បាន​ព្យាយាម​វ៉ា​រថយន្ត​ទាំង​២​គ្រឿង​។

តែ​មិន​ផុត​ក៏​គេច​ពី​រថយន្ត​ខាងស្តាំ​ហើយ​បាន​ដួល​មក​ខាងឆ្វេង​ដៃ​ទើប​ដួល​បណ្តាលឱ្យ​អ្នក​តៃកុង​ចូល​ក្រោម​រថយន្ត​កិន​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ចំណែក​អ្នក​អង្គុយ​ខាងក្រោយ​របួសស្រាល​។​ភ្លាមនោះ​ម្ចាស់​រថយន្ត​បាន​ចុះ​ពី​រថយន្ត​គេចខ្លួនបាត់​។

ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​ទំនាក់ទំនង​ទៅ​ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​តាមច្បាប់​។​ចំណែក​សព​ជនរងគ្រោះ​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕S/

​ជិះ​ម៉ូតូ​គេច​ពី​រថយន្ត​មួយគ្រឿង​ដួល​ចូល​ក្រោម​រថយន្ត​មួយគ្រឿង​ទៀត​កិន​ស្លាប់