​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​បណ្ដាលឱ្យ​ស្លាប់​មួយ​រំពេច​

289
ចែករម្លែក
  • 8
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​.​បុរស​ម្នាក់​បាន​បោក​ក្បាល​និង​ថ្នល់​ស្លាប់​បន្ទាប់ពី​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​កូរ៉ូឡា​បុក​ប៉ើង​ជាច្រើន​ម៉ែត្រ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធ​ត់​នេះ​បានកើត​ឡើង នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ក្នុង​សង្កាត់​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ​កាលពី​វេលា​រំលងអធ្រាត្រ​ចូល​ថ្ងៃ​អង្គារ ទី​១៩ ខែ​កម្ភៈ​ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​ជនរងគ្រោះ​មានឈ្មោះ​វិសាល​អាយុ​៤០​ឆ្នាំ​។​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​០១៣​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​.1BQ2478​ជិះ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត​។​ពេល​មាន​រថយន្ត​មួយគ្រឿង​ម៉ា​កកូ​រ៉​ឡា​ពណ៌​ទឹកដោះគោ​ពាក់​ស្លាក​លេខ​ភ្នំពេញ​.2AA9573​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​បាន​បុក​ប៉ើង​ជាច្រើន​ម៉ែត្រ​បណ្ដាល​ឱ្យស្លាប់​។​ភ្លាមៗ​នោះដែរ​ម្ចាស់​រថយន្ត​មិនអាច​បើក​ទៅមុខ បាន​ម្ចាស់​បាន​ទុក​រថយន្ត​ចោល​រត់​គេចខ្លួនបាត់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទាក់ទង​ជំនាញ​មក​វាស់វែង​ស្ទួ​ច​រថយន្ត​បង្ករ​និង​ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងកា​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​