​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​រ៉ឺម៉ក​ធុង​ពង​ទា​កូន​ក្រឡាប់​ផ្ងារជើង​របួសធ្ងន់​២​នាក់​

1045
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យ៉ាងហោចណាស់​មនុស្ស​២​នាក់​ទទួល​រងរបួស​ធ្ងន់​ហើយ​ត្រូវបាន​ដឹកបញជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​បន្សល់ទុក​វត្ថុតាង​ស្លាកស្នាម​ចោល​នៅ​កន្លែងកើតហេតុ​ជាង​មួយ​ម៉ោង​ក្រោយ​ទើប​សមត្ថកិច្ច​ដឹង​។ បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ទាំង​ព្រឹក​ព្រលឹម​អុរ កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​លើផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​នៅ​កន្លែងកើតហេតុ បន្សល់ទុក​តែ ម៉ូតូ​មួយគ្រឿង​ម៉ាក ZOOMER ពណ៌​ស្វាយ ពាក់​ស្លាក​លេខ ភ្នំពេញ 1FD-9476 និង​ម៉ូតូ រុ​ឺ​ម៉ក ធុង​ពង​ទា​កូន ម៉ាក​សង់​កូរ៉េ ក្រឡាប់​ផ្ងារជើង បាក់បែក ធ្លាក់ របស់របរ រាយប៉ាយ ពេញ​តែ​កំណាត់​ផ្លូវ ។​

​សាក្សី​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ មុន​កើតហេតុ ម៉ូតូ​រុ​ឺ​ម៉ក លក់​ពង​ទា​កូន បើក​តាម​បណ្តោយ​ផ្លូវ សហព័ន្ធ​រុស្សី ពី​កើ​តទៅ​លិច លុះដល់​ចំណុច​ខាងលើ ត្រូវបាន យុវជន​ម្នាក់ បើក​ម៉ូតូ ZOOMER បោះពួយ​ល្បឿន​លឿន ពី​កើ​តទៅ​លិច ស្រប​ទិស​គ្នា មិនដឹងថា ងងុយដេក​ងោក ឬ​ស្រវឹង​នោះទេ ទើប​ជ្រុល​ទៅបុក ម៉ូតូ​រុ​ឺ​ម៉ក ទាំង​កំរោល បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង រងរបួស​សងខាង ។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង ជនរងគ្រោះ​២​នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ វត្ថុតាង​ទុកចោល​កណ្តាលផ្លូវ អស់​រយៈពេល​ជាង​១​ម៉ោង បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍ ទម្រាំ​ឃើញ​សមត្ថកិច្ច​ម្នាក់​ចុះទៅ សម្រួល​ចរាចរណ៍ នៅវេលា​ម៉ោង​៦​និង​៣០​នាទី ព្រឹក​ថ្ងៃ​ដដែល ហើយ​ចាំ​ថ្នាំ​ចំណាំ យក​ម៉ូតូ រ៉ឺម៉ក ទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ រងចាំ​ស្រាវជ្រាវ បន្ត​នីតិវិធី ដោះស្រាយ​ពេល​ក្រោយ ៕S/​

​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​រ៉ឺម៉ក​ធុង​ពង​ទា​កូន​ក្រឡាប់​ផ្ងារជើង​របួសធ្ងន់​២​នាក់​