​ជិះ​ម៉ូតូ​ដឹក​ជ្រក់ស្ពៃ​លក់​ទាក់​ដៃចង្កូត​ដួល​ត្រូវ​រថយន្ដ​កិន​បែកក្បាល​ស្លាប់​

80
ចែករម្លែក

ដោយៈ​សម្បត្តិ​/​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ស្លាប់​នៅ​កណ្តាលផ្លូវ​ខណៈ​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ដួល​ហើយ​ត្រូវ​រថយន្ត​មកពី​ក្រោយ​កិន​បែកក្បាល​កាលពី​រសៀល​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០២០​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​សង្កាត់​ក្រាំង​ពង្រ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​បុរស​ដែល​ត្រូវ​រថយន្ត​កិន​ស្លាប់​មានឈ្មោះ​ចាន់​វិចិត្រ​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​មុខរបរ​លក់​ជ្រក់ស្ពៃ​ស្នាក់នៅ​ភូមិ​ព្រែក​ស្ទង​ឃុំរ​ព្រែក​គយ​ស្រុក​ស្អាង​ខេត្តកណ្តាល​។​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ដោយសារ​ក្រោយ​កើតហេតុ​បាន​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ចុះ​វាស់វែង​អូស​យក​រថយន្ត​បង្ក​នឹង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕S/​