​ជិះ​ម៉ូតូ​ដួល​រថយន្ត​កិន​ស្លាប់​ម្នាក់​របួស​ម្នា​ក់នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

387
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​យុវជន​២​នាក់​ជិះ​ម៉ូតូ​លឿន​មួយគ្រឿង​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត បាន​ដួល​ហើយ​ត្រូវ​រថយន្ត​កិន​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​រងរបួស​។​ហេតុការណ៍​ការបង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​ផ្សារ​ពិភពថ្មី​កំបូល ដែល​ស្ថិតនៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨​។​

ជនរងគ្រោះ​(​សព​)​មាន ឈ្មោះ សាំង ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ ស្នាក់នៅ​ក្នុង​បុរី​ពិភពថ្មី​កំបូល មាន​ស្រុកកំណើត​នៅ​ភូមិក​ន្ទៀ​ន ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង ជា​អ្នកបើក​។

អ្នករួមដំណើរ​ជាមួយ​ត្រូវជា​បងប្អូន​ជីដូនមួយ​ដែល​រងរបួស​មានឈ្មោះ សាំង ដាវី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ ស្នាក់នៅ​ជាមួយគ្នា មាន​ស្រុកកំណើត នៅ​ភូមិ ឃុំ​ជាមួយគ្នា​។​ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក​ឌ្រី​ម​សង់​ស៊េរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1N-0791​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​៕S/​

#