​ជិះ​ម៉ូតូ​ដេញ​វ៉ៃ​គ្នា​លឿន​ពេក​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ដូង​ស្លាប់​២​នាក់​

1041
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​តាមផ្លូវ​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ដូង​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​។​ហេតុការណ៍​បាន​ក់ត​ឡើ់ង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ទឺ​ក​ថ្លា​សង្កាត់​ក្រាំង​ពង្រ​ខណ្ឌ​ដ​ង្កា​កាលពី​វេលា​ម៉ោង​៣​និង​៥​នាទី​ទាបភ្លឺ​ចូល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​ជនរងគ្រោះ​ទាំង​២​នាក់​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ឈ្មោះ ហេង វិថី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​សិស្ស​ថ្នាក់​១១ សាលា នរោត្តម​រាន​រិ​ទ្ធ​ជង្រុក រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពុងស្ពឺ និង​ជា​ម្ចាស់​ម៉ូតូ ។​ទី​២​ឈ្មោះ​ខាត់ ធារ៉ា ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ភូមិ​ផ្សារ​គុម​ឬ​ស្សី ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ​។​

​ប្រភពព័ត៌មាន​ពី​អ្នកបើកបរ​បាន​ឲ្យ​ដឹងថា គាត់​បើករថយន្ត​ម៉ាក KAI ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពត 1A1803​បាន​ដឹក​ដូង​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ឡើង​ពី​ខេត្ត​មក​ភ្នំពេញ​ទឹ​សដៅ​ពី​ត្បូង​មក​ជើង​។​លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់​តែមាន​យុវជន​២​នាក់​ធ្វើដំណើរ​ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​សុ​គី​ឡេ​ត​ពណ៌​ស​ពាក់​ស្លាក​លេខ​កណ្ដាល​1U2619​។​

​ដេញ​វ៉ៃ​គ្នា​ដោយនៅ​និង​ដៃ​មាន​រុំខ្សែរ​ក្រវ៉ាត់​ជិៈ​ទិសដៅ​បញ្ច្រាស់​ជាមួយ​រថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន​។​ក៏​ចូលទៅ​បំណែក​ផ្លូវ​រថយន្តបុក​ពេញទំហឹង​បណ្ដាល​ឲ្យ​យុវជន​២​នាក់​ភាគី​ខាង​ម៉ូតូ​បោក​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​ទាំង​២​នាក់​យ៉ាង​អ​ណោ​ច​អធម៌​។​ចំណែក​ម្ចាស់​រថយន្ត​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​ប៉ុស្ដិ៍​តែម្ដង​៕S/​