​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ខ្ទាតចូល​ឡានក្រុង​សូរិយា​បណ្តាលឱ្យ​បុរស​ម្នាក់​របួសធ្ងន់​

647
ចែករម្លែក
  • 21
    Shares

​ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​រងរ​បួស​បែក​សាច់​ភ្លៅ​ខ្ទេច​បន្ទាប់ពី​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយ​កង់​បី​ឥណ្ឌា​ដួល​ចូល​ក្រោម​រថយន្តក្រុង​ដឹក​អ្នកដំណើរ​សូរិយា​មួយគ្រឿង​កិន​អូស​ជិត​១០​ម៉ែត្រ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតមានឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​នៅ​ទល់មុខ​ឃ្លាំង​សាំង ស្ថិតក្នុង ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​កាលពី​យប់ ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ ។​

​ជនរងគ្រោះ​មានឈ្មោះ​ឈឿន​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​មុខរបរ​អ្នកយាម​ដៃ​ដាក់​ត្រី​រស់នៅ​ភូមិ​គីឡូ​លេខ​៧ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២​ខណ្ឌឫស្សីកែវ​។​ចំណែកឯ​ម៉ូតូ​និង​រថយន្តក្រុង​បាន​សមត្ថកិច្ច​ផ្នែក​ចរាចរ​ណ៏​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ចុះមក​ធ្វើការ​វាស់វែង​និង​យកទៅ​រក្សាទុក​ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​បន្តទៅ​តាមផ្លូវ​ច្បាប់​ផងដែរ​៕S/​