​ជិះ​ម៉ូតូ​ទៅបុក​ម៉ូតូ​កង់​បី​ពីក្រោយ​ស្លាប់​ម្នា​ក់នៅ​ស្រុក​ពួក​

724
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ​ម៉ា​កនិច​ជិះ​ទៅបុក​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ពីក្រោយ​បណ្តាលឱ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​ក្រោយពី​កើតហេតុ​ភាគី​ខាង​ម៉ូតូ​រ៉ឺម៉ក​កង់​៣​បាន​រត់​គេចខ្លួនបាត់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​គោក​ស្នួល ឃុំ​ខ្នាត ស្រុក​ពូក ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​២១​និង​៥០​នាទី ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​គឺ​បង្ករ​ឡើង​ដោយ​ភាគី​ម៉ូតូ​ម៉ា​កនិច ដោយ​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​និង​ល្បឿន​លឿន បាន​បុក​ម៉ូតូ​រ៉ឺម៉ក​កង់​៣​ពីក្រោយ បណ្តាលអោយ​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​។​សមត្ថកិច្ច​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ា​កនិច​ពាក់​ស្លាក​លេខ សៀមរាប ១R – ៣៦៤៣ បើកបរ​ដោយ​ឈ្មោះ ណៃ និច្ច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ។​ចំណែក​ភាគី​ខាង​ម៉ូតូ​រ៉ឺម៉ក​កង់​៣ បាន​បើក​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច ។​

​សមត្ថកិច្ច​បាន​បន្តថា លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ភាគី​ខាង​ម៉ូតូ​ម៉ា​កនិច បាន​បុក​ម៉ូតូ​រ៉ឺម៉ក​កង់​៣​ពីក្រោយ​យ៉ាង​ពេញទំហឹង​តែម្តង​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ ជនរងគ្រោះ​មានឈ្មោះ ណៃ និច្ច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។ ភាគី​ម៉ូតូ​រ៉ឺម៉ក​កង់​៣​មានឈ្មោះ យូ វណ្ណា​រា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​គោក​ត្រាច ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ៕S/

​ជិះ​ម៉ូតូ​ទៅបុក​ម៉ូតូ​កង់​បី​ពីក្រោយ​ស្លាប់​ម្នា​ក់នៅ​ស្រុក​ពួក​