​ជិះ​ម៉ូតូ​ទៅបុក​អ្នក​ឈរលើ​ផ្លូវ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ស្រាល​ពីរ​នាក់​

409
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​អ្នកបើកប​រ​ម៉ូតូ​បាន​ស្លាប់​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ​និង​អ្នកជិះ​ពីក្រោយ​រងរបួស​​ឯ​អ្នក​ឈរលើ​ផ្លូវ​របួសធ្ងន់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​អ្នក​ឈរលើ​ផ្លូវ​ស្ថិតនៅ​ក្នុងភូមិ​អូរ​តា​ប៉ុន​ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​កាលពី​យប់​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៩​។​

​លោក​គង់ មនោ​រុន​អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក​បានឱ្យដឹងថា​ជន​រងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ដា ដេ​ត ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​កេះ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

​អ្នករួមដំណើរ​រងរ​បួស​មានឈ្មោះ​សេង​សេម​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។​ចំណែក​អ្នក​ឈរលើ​ផ្លូវ​រងរបួស​ធ្ងន់​មានឈ្មោះ​មាន​សុ​ភួង​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​នៅ​ភូមិ​អូរ​តា​ប៉ុន​ឃុំ​ពេជ្រ​ចិន្ដា​ស្រុក​ភ្នំព្រឹក ។​

​ដោយឡែក​អ្នករបួសធ្ងន់​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ស្រុក​សំពៅ​លូន​។​រីឯ​ម៉ូតូ​ប៉ូលិសចរាចរ​ណ៍​ស្រុក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕S/