​ជិះ​ម៉ូតូ​បត់​ឆ្វេង​ត្រូវ​រថយន្តបុក​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​ថ្មគោល

247
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ហើយ​បត់​ឆ្វេង​មិនបាន​មើល​ក្រោយ​ត្រូវ​រថយន្ត​សាំ​យ៉ុង​បើកបរ​យ៉ាង​លឿន​មកពី​ក្រោយ​បុក​។​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥​ភូមិ​ជ្រោយ​ស្តៅ​ឃុំ​ជ្រោយ​ស្តៅ​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​កា​លពី​ព្រឹក​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៩​។​

លោក​វរសេនីយ៍ឯក​ផង់​សុភាព​អធិការនគរបាល​ស្រុក​ថ្មគោល​បានឱ្យដឹងថា​សព​ជនរងគ្រោះ​មានឈ្មោះ​ហ៊ុន​សា​រិម​ភេទ​ស្រី​អាយុ​៦០​ឆ្នាំ​(​អ្នករួមដំណើរ​ជាមួយ​ម៉ូតូ​)​។​ចំណែក​អ្នកបើក​ម៉ូតូ​របួសធ្ងន់​មានឈ្មោះ​ឈ្មោះ​ស៊ុន​មុំ​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ជួប​ឃុំ​រហាត់ទឹក​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ ។​

​ដោយឡែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ពៅ​សារ៉ាត់​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ស្រែ​ណូយ​សង្កាត់​វ៉ារិន​ក្រុង​សៀមរាប​ខេត្តសៀមរាប​(​ឃាត់ខ្លួន​បណ្តោះអាសន្ន​)​ប្រគល់​ឱ្យទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ចាត់ការ​តាមច្បាប់​។​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​ករណីនេះ​ជំនាញ​ស្រុក​បានធ្វើ​ការវាស់វែង​បាន​ត្រឹមត្រូវ និង​ប្រគល់​ឲ្យ​ជំនាញ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

​ ​ ​រូប​ថ​តៈ​ស្ត្រី​ដែល​ស្លាប់​និង​អ្នករបួស​អ្នកបើកបរ​រថយន្ត​បង្ក​និង​រថយន្ត​និង​ម៉ូតូ​