​ជិះ​ម៉ូតូ​បុក​គោ​ដើរ​ឆ្លងផ្លូវ​ដួល​បោក​ក្បាល​ស្លាប់​មួយ​រំពេច​

776
ចែករម្លែក

(​កណ្តាល​)៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង បន្ទាប់ពី​បើកបរ​ម៉ូតូ​ទៅបុក​សត្វ​គោ​ញី ដែល​ដើរ​ឆ្លងកាត់​ផ្លូវ កាល​វេលា​ម៉ោង ជាង​៣​រសៀល ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ ៣ គីឡូម៉ែត្រ​លេខ​៣០-៣១ នៅ​ភូមិ​ព្រៃទទឹង ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

​នគរបាល​ចរាចរណ៍​ស្រុក​កណ្តាលស្ទឹង​បានឱ្យដឹងថា ជនរងគ្រោះ​មា​ឈ្មោះ ហ៊ាន ស​ត់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​រវាង ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1W.1269 ។ ឯ​គោ​ញី ពណ៌ ស បាក់ជើង​២​ខាងក្រោយ​(​មិន​ស្គាល់​ម្ចាស់​)​។

សាក្សី​និយាយថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ខាងលើ បាន​ជិះ​ម៉ូតូ​របស់ខ្លួន​ធ្វើដំណើ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង (​តាកែវ ភ្នុំពេញ​) ពេលមកដល់​ចំណុច​ខាងលើ ក៏មាន​សត្វ​គោ​ញី​១​ក្បាល ដើរ​ឆ្លងផ្លូវ ពី​កើតមក​លិច ធ្វើឱ្យ​ម៉ូតូ​គេច​មិន​ផុត​ក៏បាន​បុក​ពេញទំហឹង​តែម្តង បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង ។

ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​សត្វ​គោ បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់ សមត្ថកិច្ច​បញ្ជាក់ថា​ពុំមាន​នរណា​មក​អះអាង​ខ្លួន​ម្ចាស់​គោ​នោះទេ ទើប​សម្រេចយក​សត្វ​គោ​នោះ និង​ម៉ូតូ​មកកាន់​អធិកា​ដ្ឋា​ន​ដើម្បី​បន្ត​និតិ​វិធី ។ ចំពោះ​សព​ជនរងគ្រោះ​សមត្ថកិច្ច បា​នស​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​ដោយ សុផាន់​