​ជិះ​ម៉ូតូ​បុក​ផ្ទះ​គេ​បណ្តាលឱ្យ​ឆេះ​ម៉ូតូ​រត់​ទាំង​ព្រលឹងចុងសក់​

923
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ទៅបុក​ទ្វារផ្ទះ​របស់​ប្រជាពលរដ្ឋ​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ម៉ូតូ​ក៏​កើតមាន​ការភ្ញាក់ផ្អើល​។​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​ខាងក្រោយ​គ្លីនិក អរុណរះ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​២​យប់ រំលងអធ្រាត្រ ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨​។​

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ​។​ជន​នោះ​ទំ​នង់​ជា​ស្រវឹង​បើកបរ​ម៉ូតូ​ដែល​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខាងលើ​ម៉ាក ហុងដា​ស្កុប​ពី ស៊េរី​០១២ ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​1GK-9440​។​

​ប្រភពព័ត៌មាន​ដដែល​បាន​បន្តថា​ជន​នោះបាន​បើក​ម៉ូតូ​តាម​បណ្តោយ​ផ្លូវលំ ក្នុងទិសដៅ​ពី​កើត ទៅ​លិច និង​ក្នុង​ល្បឿន​លឿន​។​លុះ​មកដល់​ចំណុចកើតហេតុ​ដោយ​ផ្លូវ​មាន​ទួល​ដែល​គេ​ដាក់​សម្រាប់​ឱ្យ​អ្នកបើកបរ​បន្ថយល្បឿន​។​ម៉ូតូ​ខាងលើ​ក៏បាន​បើក​ឡើង​ទួល​នោះ​រួច​ក៏​រេ​ចង្កូត​ទៅខាង​ឆ្វេង​ទៅបុក​ទ្វារ​ដែក​ផ្ទះកើតហេតុ​បណ្តាល​ឲ្យ​ដួល​រង​ការខូចខាត​បែកការ​បាំង​ខាងឆ្វេង​តែ​មិន​បង្ក​ឲ្យ​ដែក​ផ្ទះកើតហេតុ​រង​ការខូចខាត នោះទេ​។

​បន្ទាប់មក​ក៏​ស្រាប់តែ​ម៉ូតូ​នោះ​លេចចេញ​ជា​អណ្តាតភ្លើង​ឆាប់ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​នោះ​ចេញមក​នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អស់បី​ទៅ​បួន​បំពង់​ក៏រ​ន្ល​ត់​ជា​ស្ថាពរ​។​ម៉ូតូ​រង​ការឆេះ​រោល​អស់​ស្ទើ​ពាក់កណ្តាល​ផ្នែក​ខាងក្រោយ ។​ដោយឡែក​អ្នកបើកបរ​ម៉ូតូ​បានគេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ បាត់ស្រមោល​។

​បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​មកដល់​ចំណុចកើតហេតុ​រួច​ក៏បាន​ឆែកឆេរ​ម៉ូតូ​ខាងលើ​ក៏​ប្រទះឃើញ​ស្លាក​លេខ​ម៉ូតូ​ចំនួន​ពីរ​សន្លឹក​សន្លឹក​ស្លាក​លេខ​ទីមួយ​មាន​លេខ​ភ្នំពេញ​1BP1300​និង​សន្លឹក​ស្លាក​លេខ​ទី​ពីរ មាន​លេខ​ភ្នំពេញ​1AZ-9509​ដែល​ស្លាក​លេខ​ទាំងពីរ​សន្លឹង​នោះ​រកឃើញ​នៅក្នុង​កែបម៉ូតូ​ដែល​ឆាបឆេះ​។​

​ក្រោយពេល​កើតហេតុ​ម៉ូតូ​ដែល​ឆាបឆេះ​សមត្ថកិច្ច​មូលដ្ឋាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា​ដើម្បី​រង់ចាំ​ម្ចាស់​យក​ឯកសារ​ពាក់ព័ន្ធ​ម៉ូតូ​មក​ធា​នាយក​ម៉ូតូ​ត្រលប់​ទៅវិញ​នៅពេល​ក្រោយ​៕S/

​ជិះ​ម៉ូតូ​បុក​ផ្ទះ​គេ​បណ្តាលឱ្យ​ឆេះ​ម៉ូតូ​រត់​ទាំង​ព្រលឹងចុងសក់​