​ជិះ​ម៉ូតូ​បុក​ពីក្រោយ​រថយន្ត​ដឹក​អំពៅ​ឈប់​គ្មាន​ដាក់​ស្លាក​សញ្ញា​បណ្តាលឱ្យ​ស្លាប់​ម្នាក់​

310
ចែករម្លែក
  • 134
    Shares

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​រថយន្ត​ដឹក​អំពៅ​ឈប់​ទុកចោល​មិនបាន​ដាក់​សញ្ញា​ត្រូវ​ម៉ូតូ​មួយគ្រឿង​បុក​ពីក្រោយ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​បាក់ករ​ស្លាប់​ភ្លាមៗ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ផ្លោ​ច​ឃុំ​ត្រពាំង​ជោ​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២​ខែ​មិនា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ឈ្មោះ​យ៉េត​យ៉ុ​ន​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់បំបែក​ឃុំ​អម​លាំង​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​។​

ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​សេរី​២០១៦​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1H4581​។​បើក​បុក​ចំ​ពីក្រោយ​រថយន្ដ​មួយគ្រឿង​គ្មាន​ស្លាក​លេខ​ដែល​ឈប់​ទុកចោល​គ្មា​ដាក់​សញ្ញា​អំពូល​ភ្លើង​បំភ្លឺ​បណ្ដាលឱ្យ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​៕S/​