​ជិះ​ម៉ូតូ​បុក​ពីក្រោយ​រថយន្ត​ចត​ចោល​លើផ្លូវ​ពេលយប់​អត់​ដាក់​ស្លាក​សញ្ញា​បណ្តាល​ឲ្យ​ផុង​លលា​ដ៏​ក្បាល​ស្លាប់​

321

(​កណ្តាល​)៖​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​ពីក្រោយ​កន្ទុយ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ដែល​គេ​ចត​ចោល​លើផ្លូវ​ពេលយប់​ដោយ​អត់​ដាក់​ស្លាក​សញ្ញា​បណ្តាល​ឲ្យ​ជនរងគ្រោះ​ផុង​លលា​ដ៏​ក្បាល​ស្លាប់​ភ្លាម​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវ​ខេត្ត​៣៨១​ចំណុច​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​កាលពី​វេលាយប់​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៧ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ករណី គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ និង​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់ ដែល​បង្កឡើង ដោយ​រថយន្ត​ម៉ាក​HYUDAI ពណ៌​ខៀវ ប្រ​ភ​ទ​ដឹកទំនិញ​ពាក់​ផ្លាកលេខ​ភ្នំពេញ 3B-3988​បើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់ គេចខ្លួនបាត់​)​សមត្ថកិច្ច​កំពុងធ្វើការ ស្រាវជ្រាវ​រក​ម្ចាស់​និង​អ្នកបើកបរ​។​

​មន្ត្រី​ដដែល​បាន​បន្តថា​រថយន្ត​បាន​ចត​ទុកចោល​នៅលើ​ច​ញ្ចើ​ម​ផ្លូវ​អត់​បានដាក់​សញ្ញា​ជា​សម្គាល់​និង​មិនបាន​បើកភ្លើង​ស៊ីញ៉ូ​សម្រាប់​ជាស​ញ្ញា​។ ស្របពេលនោះ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ស លាយ​ខ្មៅ​អត់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ធី ផល្លី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បើកបរ​នៅក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ។​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​រថយន្ត​ពីក្រោយ​បណ្ដាល​ឲ្យ​ផុង​លលា​ដ៏ ក្បាល​ផ្នែក​ខាងមុខ​បណ្ដាល ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​សព​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​និង​ប្រគល់​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​មធ្យោបាយ​ទាំង​២ ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សារ​ទុក​នៅ​អធិការនគរបាល​ស្រុក​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ ៕S/​ដោយ​៖​ហូ​សាន់​

​ជិះ​ម៉ូតូ​បុក​ពីក្រោយ​រថយន្ត​ចត​ចោល​លើផ្លូវ​ពេលយប់​អត់​ដាក់​ស្លាក​សញ្ញា​បណ្តាល​ឲ្យ​ផុង​លលា​ដ៏​ក្បាល​ស្លាប់​
(រូប៖វ៉េបសាយ)