​ជិះ​ម៉ូតូ​បុក​រថយន្ត​ខូច​ចត​ចោល​លើផ្លូវ​ម្ចាស់​ម៉ូតូ​ស្លាប់​ម្ចាស់​រថយន្ត​រត់គេចខ្លួន​

776
ចែករម្លែក
  • 83
    Shares

ដោយៈ​គូលែន​/​សៀមរាបៈ​កាលពី​វេលា​ម៉ោង​៤​និង​២២​នាទី​ទាបភ្លឺ​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៨​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ត្រង់ចំណុច​ភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​រវាង​រថ​យន្ត​មួយគ្រឿង​និង​ម៉ូតូ​ដែល​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត មួយគ្រឿង​ម៉ាក Hyundai ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 3A 1371 បាន​ខូច និង​ចត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ដោយ​មិន​បានដាក់​ផ្លាកសញ្ញា​អ្វី​បញ្ជាក់​ឲ្យ​គេ​ដឹង​នោះទេ​។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ស្រាប់តែ​ពេលនោះ​គេ​បានឃើញ​ម៉ូតូ​មួយគ្រឿង បើកបរ​ពី​ទិស​ខាងលិច ទៅខាង​កើត ដោយ​ឈ្មោះ លី ឌឿ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ធ្នង់ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ត សៀមរាប បាន​បើក​មក​បុក​ពីក្រោយ​រថយន្ត​ដែល​ខូច​ចត​ចោល​នោះ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ តែម្តង​។

សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​ឡើង តៃកុង​រថយន្ត​ម៉ាក Hyundai ដែល​ពុំមាន នរណា​ស្គាល់​អត្តសញ្ញាណ បាន​រត់គេចខ្លួន​។ បន្ទាប់ពី​ធ្វើការ​វាស់វែង​រួចហើយ បច្ចុប្បន្ន​សាកសព​ម្ចាស់​ម៉ូតូ​នោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ប្រគល់​ឱ្យទៅ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​ជិះ​ម៉ូតូ​បុក​រថយន្ត​ខូច​ចត​ចោល​លើផ្លូវ​ម្ចាស់​ម៉ូតូ​ស្លាប់​ម្ចាស់​រថយន្ត​រត់គេចខ្លួន​