​ជិះ​ម៉ូតូ​ពេលយប់​ទៅបុក​រថយន្ត​ពីក្រោយ​ខ្ទាត​ទៅលើ​គំនរ​ឥដ្ឋ​ស្លាប់​ម្នាក់​

422
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅលើ​គំនរ​ឥដ្ឋ​ដោយសារ​ជិះ​ម៉ូតូ​លឿន​ពេលយប់​ទៅបុក​រថយន្ត​ពីក្រោយ​កាលពី​យប់​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៩ ​នៅ​ក្បែរ​សាលាបឋមសិក្សា​នំក្រៀប​ ស្ថិត​ក្នុងភូមិ​នំក្រៀប​ ស​ង្កាត់​ព្រែក​ព្រះស្តេច ​ក្រុង​បាត់ដំបង​។​ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត៎​។​

លោក​ឆៃ​ចន្ទ​ដា​រ៉ា​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បានឱ្យដឹងថា​ជនរងគ្រោះ​ដល់​ស្លាប់​មានឈ្មោះ​សន្តិ​ត​ដ្ឋ​ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​​ធ្វើស្រែ​នៅ​ភូមិ​ព្រៃ​រកា​ឃុំ​អូរ​ដំបង​១​ស្រុក​សង្កែ​។​ចំណែក​អ្នកបើកប​រថយន្ត​មិនទាន់​ស្គាល់​អត្តសញ្ញាណ​។​រថយន្ត​និង​ម៉ូតូ​ត្រូវ​ប៉ូលិស​ចរាច​រណ៍​ខេត្ត​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕S/Ha

​ ​រូប​ថ​តៈ​សព​ជនរងគ្រោះ រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ចរាចរណ៍​ខរ​ត្ត​