​ជិះ​ម៉ូតូ​ពេលយប់​បុក​ជាមួយ​រថយន្ត​បណ្តាលឱ្យ​ស្លាប់​ម្នាក់​

207
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​យប់​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅលើ​កណាត់​ផ្លូវ​ចូលទៅ​ឃុំ​អន្លង់​រុន​ស្ថិតនៅ​ភូមិ​ពពាលខែ​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​។​

លោក​អ៊ឹង​សុវណ្ណ​អធិការរង​នគរបាល​ស្រុក​ថ្មគោល​បាន​បញ្ជាក់ថា​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​យី​ប៊ុនថន​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​នៅ​ភូមិ​ពពាលខែ​ឃុំ​អូ​តា​គី​ស្រុក​ថ្មគោល​។​ជិះ​ម៉ូតូ​ម៉ាក​ហិ​ង​ដស​ឌ្រី​ម​ពណ៌​ខ្មៅ​ស៊េរី​២០១៣​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BS4847​។​

ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ា​ករី​វ៉ូ​ពណ៌​ត្រី​ឆ្លូញ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK0027​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ទុក​រថយន្ត​ចោល​កណ្តាល​ស្រែ​ហើយ​រត់​គេចខ្លួនបាត់​៕S/

​ ​រូប​ថ​តៈ​សព​ជនរងគ្រោះ​និង​ម៉ូតូ​ខ្ទេច​មើល​សឹង​មិន​ស្គាល់ រថយន្ត​បង្ក​ទុកចោល​