​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​ចូល​ក្រោម​រថយន្ត​កំពុង​បត់​ឆ្លងផ្លូវ​

435
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ត​រវាង​ម៉ូតូ​នឹង​រថយន្ត​ដោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​ពីក្រោយ​ចូល​ក្រោម​រថយន្ដ​កំពុង​បត់​ឆ្លងផ្លូវ​។​ហេតុការណ៍​បានកើត​ឡើង​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​កាលពី​រសៀល​ថ្ងៃទី​១៩​ធ្នូ​ឆ្នាំ​២០១៨​។​

​សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​បានឃើញ​រថយន្ត​កូរ៉េ​មួយគ្រឿង​ពណ៌​ខៀវ​ពាក់​ដ្លា​ក​លេខ​ភ្នំពេញ​3B5017​បើកបរ​ដោយ​បុ​រ​ម្នាក់​ដឹក​ការ៉ូ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ទិសដៅ​ពី​កើ​តទៅ​លិច​។

​លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ស្រាប់​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ZOOMERX​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FM0005​ជិះ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​ស្របគ្នា​ជិះ​មកពី​ក្រោយ​លឿន​ហ្វ្រាំង​មិនទាន់​ជ្រុល​បុក​ពីក្រោយ​ចូល​ក្រោម​រថយន្ត​តែម្ដង​៕S/​

#