​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​បែន​បាក់ក​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

341
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​បែន​បណ្តាលឱ្យ​បាក់ក​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​ផ្លូវ​បេតុង​ក្នុងភូមិ​បឹង​ធំ​ទី​៣​សង្កាត់​បឹង​ធំ​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩​។​

​ភាគី​ខាង​ម៉ូតូ ម៉ាក​ស៊ុយ​ហ្សុ​យ​គី និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CU-5073 ជិះ​គ្នា​២​នាក់ បើកបរ​ដោយ ជន​រង​គ្រោ ឈ្មោះ សុខ ម៉េង​សឺ ភេទ​ប្រុស អ​យុ​១៦​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ ភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ រងរបួស​ធ្ងន់ ។

រួម​ដំណើរ​ជាមួយ​ជនរងគ្រោះ ឈ្មោះ ទិ​ត្យ ប៊ុនលី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ ស្លាប់​ភ្លាមៗ​នៅ​កន្លែង ។ ចំណែក​ភាគី​ខាង​រថយន្ត ម៉ាក នីសា​ន់ បែន​កង់​៦ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-0368 អ្នកបើកបរ​ចុះ​រត់​គេចខ្លួនបាត់ ៕S/