​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​ដើមឈើ​បណ្តាលឱ្យ​ស្លាប់​ខ្លួនឯង​

311
ចែករម្លែក

ដោយ​៖​បូកគោ​/​កែប​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​បន្ទាប់ពី​ជិះ​ម៉ូតូ​យ៉ាង​ល្បឿន​លឿន​ដោយ​មិន​ប្រយ័ត្ន​លុះដល់​ចំណុច​ផ្លូវ​កោង​ក៏​ជ្រុល​ចង្កូត​បុក​ដើមឈើ​លើ​ចិញ្ចើមផ្លូវ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិត​ក្នុងភូមិ​អំពែង​ឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ​កាលពី​រសៀល​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ក្នុងករណី​ខាងលើ​ឈ្មោះ​រស់​កក្កដា​អាយុ​៣០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ភ្នំ​លាវ​ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​។​ប្រភព​ដដែល​បាន​រៀបរាប់ថា​មុន​គ្រោះថ្នាក់​កើតឡើង​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ល្បឿន​យ៉ាង​លឿន​។

លុះ​មកដល់​កន្លែងកើតហេតុ​ដែលជា​ចំណុច​ផ្លូវ​កោង​ម៉ូតូ​បាន​ជ្រុល​ទៅបុក​ដើមឈើ​លើ​ចិញ្ចើមផ្លូវ​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​បោក​ខ្លួន​ស្លាប់​ភ្លាមៗ​តែម្តង​៕S/​