​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​គោយន្ត​ដឹក​ទឹកកក​ពីក្រោយ​របួសធ្ងន់​

117
ចែករម្លែក

វ៉ៃ​កូ​ស្វាយរៀងៈ​យុវជន​ម្នាក់​បាន​រងរបួស​បាក់ជើង​ខាងស្តាំ​ខណៈ​ជិះ​ម៉ូតូ​លឿន​ពេក​ក៏​ទៅបុក​គោយន្ត​ដឹក​ទឹកកក​ឈប់​លើ​ទ្រូងផ្លូវ​ពីក្រោយ​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៣១=១៣២​ត្រង់ចំណុច​ភូមិ​ទន្លៀ​ង​ឃុំ​រមាំង​ថ្កោល​ស្រុក​ស្វាយទាប​ខេត្ត ស្វាយរៀង​កាលពី​ថ្ងៃទី​១៣​ខែសីហា ឆ្នាំ​២០១៩ ។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​អ្នកបើកបរ​គោយន្ត​ឈ្មោះ​កឹម​សឿន​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​មុខ​មុខរបរ​លក់​ទឹកកក​រស់នៅ​ភូមិ​ទួល​អង្គប់​ឃុំ​សំបួរ​ស្រុក​ស្វាយទាប​។​អ្នកជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៧​បុក​គោយន្ត​ពីក្រោយ​ឈ្មោះ​ស៊ន​ហុន​រស់នៅ​ភូមិ​ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​រងរបួស​ធ្ងន់​(​បាក់​កជើង​ខាងស្តាំ​) ពាក់មួក​សុវត្ថិភាព​៕S/​