​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​ស្លាប់​ម្នាក់​របួស​ពីរ​នាក់​

421
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​យុវជន​ពីរ​នាក់​ចេញពី​ផឹកស៊ី​បើក​ម៉ូតូ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ចូល​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​បណ្តាលឱ្យ​ម្ចាស់​ម៉ូតូ​កង​បី​ស្លាប់​ភ្លាម​ចំណែក​ខាង​ម៉ូតូ​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​៥៩៨​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១១​ខែធ្នូ​ឆ្នា​២០១៨​។​

​ជនរងគ្រោះ​(​ស្លាប់​)​ជា​ម្ចាស់​ម៉ូតូ​កង់​បី​មានឈ្មោះ​ឡុង សារឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូ​កង់​បី អាស័យដ្ឋាន ភូមិ​ប្រឡាយ​មាស ឃុំ​រមេញ ស្រុក​កោះអណ្តែត ខេត្ត​តាក​កែវ​។ មាន​ស្រុកកំណើត​នៅ​ឃុំ​រោងដំរី​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​។​ចំណែក​ខាង​ម្ចាស់​ម៉ូតូ​និង​អ្នករួមដំណើរ​មិន​ស្គាល់​អត្ត​ស​ញ្ណា​ណ​ទេ​បាន​រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​។​អ្នករងរបួស​ស្រាល​បាន​ចេញពី​កន្លែងកើតហេតុ​បាត់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​កង់​បី​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោងរ​ជ​ធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​។​ដោយឡែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​សាច់​ញា​ត្តិ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី​៕S/​

ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​ស្លាប់​ម្នាក់​របួស​ពីរ​នាក់​