​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​ដើម​ប្រង​ខ្យល់​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​

262
ចែករម្លែក

​វ៉ៃ​គោ​ស្វាយរៀងៈ​បុរស​ជា​បុគ្គលិក​អគ្គិសនី​ស្វាយរៀង​ម្នាក់​បាន​ស្លាប់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ជិះ​ម៉ូតូ​បុក​ដើម​ប្រង​ខ្យល់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​លេខ​១១៤​ស្ថិតក្នុង​ភូមិ​ចុង​ព្រែក​ក្រុង​ស្វាយរៀង​កាលពី​យប់​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​អ្នកបើកបរ​ម៉ូតូ​បុក​ដើម​ប្រេងខ្យល់​ស្លាប់​ដោយ​ខ្លួនឯង​ជិះ​ម៉ូតូ​ម៉ាក​Yamaha Filano ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ ១GK ១៣៨៧​។ បើកបរ​ដោយ​ឈ្មោះ ឈូក ចិ​ត្រា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ បុគ្គលិក អគ្គិសនី រស់នៅ​ភូមិ ឫស្សីព្រៃ ឃុំ ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង មិន​ពាក់មួក​សុវត្ថិភាព បើកបរ​ពី​កើ​តទៅ​លិច ( អ្នកបើកបរ​ស្លាប់​នៅ​កន្លែងកើតហេតុ ) ម៉ូតូ​ខូចខាត​ធ្ងន់​៕S/