​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​បង្កាន់ដៃស្ពាន​ដួល​ស្លាប់​ភ្លាមៗ​នៅ​ខណ្ឌដង្កោ​

530
ចែករម្លែក

​ភ្នំពេញៈ​យុវជន​ម្នាក់​បាន​ស្លាប់​គួរឱ្យ​អ​ណោ​ច​អធ​ម័​បន្ទាប់ពី​ជិះ​ម៉ូតូ​និ​ច​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ដៃ​ស្ពាន​៧​មករា​ហើយ​ខ្ទាតចូល​ទៅក្នុង​ទឹក​។​ហេតុការណ៍​គ្រោះថ្នាក់​ដ៍រ​ន្ទ​ត់​នេះ​បាន​កើតឡើង​នៅតាម​កំណាត់​ផ្លូវជាតិ​លេខ​៣​ចំណុច​គល់ស្ពាន​៧​មករា​ក្នុងភូមិ​កំពង់ទួល​សង្កាត់​ក្រាំង​ពង្រ​ខណ្ឌ​ដ​ង្លោ​កាលពី​យប់​ថ្ងៃ សៅ​រ៏ ទី​២៥​ខែសីហា​ឆ្នាំ​២០១៨​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ (​សព​)​មានឈ្មោះ​ឌុ​ក ភិ​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរប​ធ្វើការ​រោងចក្រ មាន​ស្រុកកំណើត​ភូមិ​ស្ដុក ឃុំ​មហា​រាជា ស្រុក​បាទី ខេត្តតាកែវ​។​ប្រភព​បាន​បន្តថា​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​.1GX3893​បើក​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​បណ្ដា​ល​បែកក្បាល​ធ្លាយ​ខួរ​ធ្លាក់​ទៅក្នុង​ទឹក​ស្លាប់​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​មកដល់​កន្លែងកើតហេតុ​បាន​សហការ​ជាមួយ​ប្រជាព​រដ្ឋ​បាន​ស្រង់​ជនរងគ្រោះ​ពី​ក្នុង​ទឹក​យក​ម​លើគោក​រួច​បាន​ទំនាក់ទំនង​ក្រុមគ្រួសារ​មក​ទទួល​សព​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​រង់ចាំ​សាច់ញាតិ​យក​ឯកសារ និង​ប្រគល់ជូន​៕S/

​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​បង្កាន់ដៃស្ពាន​ដួល​ស្លាប់​ភ្លាមៗ​នៅ​ខណ្ឌដង្កោ​