​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ​ចត​លើ​ចិញ្ចើមផ្លូវ​បោក​ក្បាល​ស្លាប់​

114
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​យុវជន​ម្នាក់​បាន​បោក​ក្បាល​និង​រថយន្ត​កុងតឺន័រ​ពីក្រោយ​ស្លាប់​បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត​តេង​ឡាយ​ចត​លើ​ចិញ្ចើមផ្លូវ​។​កាល​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​អង្គារ​ទី​២២​ខែតុលា​ឆ្នាំ​២០១៩​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ។​

​សព​រងគ្រោះ​មានឈ្មោះ​ម៉ែន រ៉ា​ទីន ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ស្នាក់​ភូមិ​ម័​រ សង្កាត់​ដង្កោ​ខណ្ឌដង្កោ​។​សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ស្មា​ក់វី​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៥​ពាក់​ស្លាក​លេខ​ភ្នំពេញ​1DH3149​។​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A7587​ដែល​ចត​លើ​ចិញ្ចើមផ្លូវ​បោ​ក្បាល​និង​ទូរ​កុងតឺន័រ​ផុង​ក្បាល​ស្លាប់​ភ្លាមៗ​៕S/​