​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​ចត​លើ​ចិញ្ចើមផ្លូវ​បោក​ក្បាល​ស្លាប់​

190
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​បោក​ក្បាល​បាក់ក​ស្លាប់​បន្ទាប់ពី​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​ចត​លើ​ចិញ្ចើមផ្លូវ​។​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A​កែង​និង​ផ្លូវ​មច្ឆា​ក្នុងភូមិ​គៀន​ឃ្លាំង​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​កាលពី​យប់​ថ្ងៃ​សៅ​រ៏​ទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​សព​ជនរងគ្រោះ​មានឈ្មោះ​ញ៉​ញ់​ដេ​ត​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរប​បិត​ស្គុ​ត​ឡាន​និង​ម៉ូតូ​ស្នាក់នៅ​ម្ដុំ​គីរីរម្យ ក្រុងភ្នំពេញ មាន​ស្រុកកំណើត​ភូមិ​កំពង់​រាំង ឃុំ​សេ​ដា ស្រុក​ដំបែរ​ខេត្ត​ត្បូងឃ្មុំ ជិះ​ម៉ូតូ​ម៉ាក​HIREV ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HL.5157​ជិះ​តែម្នាក់ឯង​៕S/​