​ជិះ​ម៉ូតូ​លឿន​បុក​រថយន្ត​ពីក្រោយ​បណ្តាលឱ្យ​បាក់ក​ស្លាប់​

204
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​បណ្តាល​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ស្ថិតក្នុង​ភូមិ​ព្រៃ​ស្លឹក សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​៤៨​និង​៤៩​។​

​សាក្សី​ដែល​បានឃើញ​គ្រោះថ្នាក់​ចរាចរ​បាន​និយាយថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​មានឈ្មោះ​ង​ន​ឆាង​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​ក្រាំង​ដូង​ឃុំ​មហា​សាំង​ស្រុក​ភ្នំស្រួច​។​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១៩​ពណ៌​ខ្មៅ​ពាក​ផ្កាក​លេខ​កំពង់ស្ពឺ​1Q2741​ជិះ​ម្នាក់​ក្នុង​ល្បឿន​លឿន​។​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ជុល​ទៅបុក​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​ចំ​ពីក្រោយ​បណ្តាលឱ្យ​ដួល​ម៉ូតូ​បាក់ក​ស្លាប់​៕S/​