​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ធ្លាក់​ពីលើ​ស្ពាន​អូរ​ជីក​បោក​ក្បាល​ស្លាប់​

474
ចែករម្លែក
  • 36
    Shares

ដោយ​៖​បាយ័ន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០១៩​នេះ​មាន​បុរស​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ទឹកប្រាក់​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ បាន​បើកបរ​យ៉ាង​លឿន ដោយ​មិន​ប្រយ័ត្ន​បាន​ធ្លាក់​ពីលើ​ស្ពាន​អូរ​ជីក ស្ថិតនៅ​ភូមិ​អូរ​អញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​បោក​ក្បាល​ត្រូវ​និង​ដុំថ្ម​ខាងក្រោម​ស្ពាន​បណ្ដាល​អោយស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ​។​

​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​វត្ត​អន្លង់វែង​រង់ចាំ​រកសា​ច់​ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​៕S/