​ជិះ​ម៉ូតូ​លឿន​ហើយ​ផ្លាត​ទៅបុក​រថយន្ត​ធុន​ធំ​បុរស​ម្នាក់​ស្លាប់​

93

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ដោយ​បើក​ម៉ូតូ​លឿន​លើផ្លូវ​ក្រាល​ក្រួស​ក្រហម​ហើយ​រអិល​រេ​ចង្កូត​បុក​ជាមួយ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ដែល​បើក​មកពី​មុខ​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្រុមទី​១​ភូមិ​ចក​ធំ​ឃុំ​កកោះ​ស្រុក​មោង​ឬ​ស្សី​។​

លោក​ឌឿ​ន​សម្បត្តិ​អធិការរង​នគរបាល​ស្រុក​មោង​ឬ​ស្សី​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​បានឱ្យដឹងថា​សព​ជនរងគ្រោះ​មានឈ្មោះ​សូម​កុសល​ហៅ​វៀត​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​នៅ​ភូមិ​ដុប​ក្រសាំង​ឃុំ​ព្រៃតូច​ស្រុក​មោង​ឬ​ស្សី​។​ចំណែក​អ្នកបើករថយន្ត​ធុន​ធំ​មិន​ស្គាល់ឈ្មោះ​ក្រោយ​កើតហេតុ​បាន​ទុក​រថយន្ត​ចោល​ហើយ​រត់​គេចខ្លួនបាត់​។​

លោក​អធិការរង​ស្រុក​បាន​ដកស្រង់​សំដី​សាក្សី​មក​បញ្ជាក់ថា​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ​ពាក់​ស្លាក​លេខ​បាត់ដំបង​1W3724​ចេញពី​ភូមិ​ចក​ធំ​តាមផ្លូវ​ក្រាល​ក្រួស​ក្រហម​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៥​ហើយ​បាន​រអិល​ផ្លាត​នឹង​ក្រួស​ក្រហម​រេ​ចង្កូត​ទៅបុក​ជាមួយ​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ធុន​ដឹកជញ្ជូន​ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ចាម​3A0461​ទិសដៅ​ច្រាស​គ្នា​មួយ​ទំហឹង​បណ្តាលឱ្យ​បាក់ក​បែកក្បាល​ស្លាប់​នៅនឹងកន្លែង​។​ដោយឡែក​អ្នកបើកបរ​រថយន្ត​បាន​ចុះ​ពី​រថយន្ត​រត់ចោល​ឡាន​បាត់​៕S/