​ជិះ​ម៉ូតូ​វ៉ា​ជែង​កុងតឺន័រ​២​គ្រឿង​មិន​ផុត​ដួល​ត្រូវ​រថយន្ត​កិន​ទាំង​មនុស្ស​និង​ម៉ូតូ​របួសធ្ងន់​

176
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​ម្នាក់​បើក​ម៉ូតូ​វ៉ា​ជែង​រថយន្ត​កុងតឺន័រ​២​គ្រឿង​មិន​ផុត​បណ្តាលឱ្យ វ៉ា​ក់​អឺរ ចាប់​ហ្វ្រា​ង់​បោក​ដួល​ខ្ទាត​មនុស្ស​ចូល​រថយន្ត​រងរបួស​ធ្ងន់​។​ចំណែក​ម៉ូតូ​ខ្ទាត​ទៅក្រោយ​ត្រូវបាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​កិន​ជាប់​នៅក្រោម​រថយន្ត​។​បង្ក​ការភ្ញាក់ផ្អើល​នៅមុខ​ផ្សារ​ជម្ពូ​វ័​ន្ត​ក្នុងភូមិ​ជម្ពូ​វ័​ន្ត​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ​របួសធ្ងន់​មានឈ្មោះ​ប៊ូ​ភារ​ម្ប​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ជនជាតិខ្មែរ​ស្នាក់នៅ​ក្នុង​បុរី​សែន​មនោរ​ម្ប​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1DE.1749​ជិះ​តែម្នាក់ឯង​។​រថយន្ត​កុងតឺន័រ​ទី​១​ដែល​កិន​មនុស្ស​មាន​ពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E.5343​និង​រថយន្ត​កុងតឺន័រ​ទី​២​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A.2766​ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​នៅ​កន្លែងកើតហេតុ​ទាំង​២​គ្រឿង​។​

ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានមក​ដល់​ហើយ​ក៏បាន​ទំនាក់ទំនង​ទៅ​ជំនាញ​ចរាចរ​ណ៏​ក្រុង​មក​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​