​ជិះ​ម៉ូតូ​វ៉ា​ជែង​ទាក់​ដៃចង្កូត​ដួល​ចូល​រថយន្ត​កុងតឺន័រ​កិន​ដាច់​ជា​២​កំណាត់​ម្នាក់ទៀត​របួស​

124
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ស្លាប់​ដាច់​ជា​២​កំណាត់​និង​ម្នាក់ទៀត​រងរបួស​ស្រាល​បន្ទាប់ពី​ជិះ​ម៉ូតូ​វ៉ា​ជែង​រថយន្ត​ពីរ​គ្រឿង​បណ្ដាលឱ្យ​ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​រថយន្ត​។​បង្ក​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃ​ពុធ​ទី​២៣​ខែតុលា​ឆ្នាំ​២០១៩​។​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ចំណុច​យឿ​ត្រី​ក្នុង​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​ឈ្មោះ​ស្រី​ភ័​ត្រា​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​លក់​ស្បែ​កនៅ​លូ​ប្រាំ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ខណ្ឌមានជ័យ​។​ប្រភព​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​និង​បុរស​ម្នាក់ទៀត​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១១​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BA6930​ជិះ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​។​បាន​ជិះ​វ៉ា​រថយន្ត​ពីរ​គ្រឿង​បណ្ដាលឱ្យ​ម៉ូតូ​បាន​ទាក់​ដៃចង្កូត​ចូល​រថយន្ត​កុងតឺន័រ​កិន​ដាច់​ជា​២​កំណាត់​ស្លាប់​។​ចំណែក​រថយន្ត​កុងតឺន័រ​បង្ក​ព្យាយាម​បើក​រត់​បាត់​៕S/​