​ជិះ​ម៉ូតូ​សេ​១២៥​បើក​បុក​បោក​ផ្ទប់​នឹង​ទ្រូងផ្លូវ​រងរបួស​ធ្ងន់​សន្លប់​ស្តូក

102
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​រងរបួស​ធ្ងន់​បាក់ធ្មេញ​អស់​៣​បែក​មាត់​សន្លប់​ស្តូកស្តឹង​នៅ​កន្លែងកើតហេតុ​បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​ផ្ទប់​នឹង​ទ្រូងផ្លូវ​ដោយ​ខ្លួនឯង​។​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២០​នៅតាម​ផ្លូវជាតិ​លេខ​មុខ​វិទ្យាល័យ​ជម្ពូ​វ័ន​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​បើ​មើល​តាម​កាត​ការងារ​ជនរងគ្រោះ​មានឈ្មោះ​មាន​ម៉េ​ត​ភេទ​ប្រុស​ក្នុង​សភាព​របួស​បាក់ធ្មេញ​អស់​៣ បែក​មាត់ ហូរឈាម​កាត់​ថ្លុក សន្លប់​ស្តូក ។​តាម​ប្រភព​បានឱ្យដឹងថា មុន​កើតហេតុ ជនរងគ្រោះ ជិះ​ម៉ូតូ ម៉ាក ហុងដា សេ​១២៥ សេរី​២០០៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1B6859​ក្នុង​សភាព​ស្រវឹងស្រា មាន​សាច់​ក្លែម​ផ្លែស្វាយ​មួយ​ស្បោង​។​បើក​ល្បឿន​លឿន​ពី​លិចទៅ​កើត​ដល់​ចំណុច​ខាងលើ​គេច​ពី​រថយន្ត ជ្រុល​ទៅបុក​ថ្ម​ទ្រូងផ្លូវ អូស​ជាច្រើន​ម៉ែត្រ របួស​សន្លប់​ឈឹង ។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ចំណែក​ម៉ូតូ សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ចោមចៅ​៣៕S/​