​ជិះ​ម៉ួ​តូ​ដួល​បោក​ក្បាល​របួស​ធ្ងន់ហើយបានស្លាប់​ពេល​ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​

225
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​បុរស​វ័យ​កណ្តាល​ម្នាក់​បាន​ស្លាប់​ពាក់កណ្ដាល​ផ្លូវ​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រោយពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឱ្យមាន​របួសធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ផ្លូវលំ​ភូមិ​អ​ញ្ជ័​រ​ឃុំ​សុខសាន្ត​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​កាលពី​រសៀល​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​កោះ​ញែក​បានឱ្យដឹងថា​ជនរងគ្រោះ ឈ្មោះ ថា​ន់ ព្លែន ភេទ​ប្រុស​អាយុ ៤៨​ឆ្នាំ​ជនជាតិ​ភ្ន​ង​មុខរបរ​អនុប្រធាន​ភូមិ​ស្រែ​ធំ​រស់នៅ​ភូមិ​ស្រែ​ធំ​ឃុំ​សុខសាន្ត​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​។​ជនរងគ្រោះ​រងរបួស​បែក​មុខ​ខាងឆ្វេង​នឹង​ក្បាល​ខាងក្រោយ​ពេល​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង ។​

សូមបញ្ជាក់​ជនរងគ្រោះ​បាន​ស្លាប់​លើ​រថយន្ត​ពេលដែល​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី​បាន​ពាក់កណ្ដាល​ផ្លូវ​នា​វេលា​ម៉ោង ១៩ នឹង ០២​នាទី​ថ្ងៃ​ដដែល​៕S/​

#