​ជិះម៉ូតូ​លឿន​ទៅបុក​ខឿន​ចិញ្ចើមផ្លូវ​បណ្តាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​

218
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​កម្មវិធី​ខួបកំណើត​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ គោលបំណង​ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​វិញ​ ហើយ​ធ្វើដំណើរ​តែម្នាក់ឯង​ក្នុង​ល្បឿន​លឿន​។​ស្រាប់តែ​ជ្រុល​បុក​ខឿន​ចិញ្ចើមផ្លូវ​ផ្លោង​អូស​ជិត​៥០​ម៉ែត្រ​ បណ្ដាលឱ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង​។​

​ហេតុ​ការណ៍េនេះបង្កឱ្យមាន​ការភ្ញាក់ផ្អើល​ត្រង់ចំណុច​មុខ​សាល​មហោស្រព​ចតុមុខ ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ កែង​ផ្លូវ​លេខ​២៤០​ ក្នុង​សង្កាត់​ជ័យជំនះ​ ខណ្ឌដូនពេញ​ កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៩​។​សព​ជនរងគ្រោះ​មានឈ្មោះ​មាស​ សុខ​ម៉េង ​អាយុ​២០​ឆ្នាំ​​ ​មុខរបរ​ជាង​ឡាន​ស្នាក់នៅ​កា​រ៉ា​ស់​ឡាន​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឫស្សី​កែវ​។​

​ក្រោយមក​ សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​រង់ចាំ​ប្រគល់ឱ្យ​សាច់ញាតិ​នៅពេល​ក្រោយ​។​ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​Ha