​ជីកដី​ដាក់​ភូមិ​ប៉ះ​គ្រាប់បែក​ទម្ងន់​ជិត​១០០​គីឡូក្រាម​តែ​មិន​ផ្ទុះ​បង្ក​គ្រោះថ្នាក់​ឡើយ​

341
ចែករម្លែក

ស្វាយរៀង​៖​មានការ​ភ្ញាក់ផ្អើល​មួយ​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​ដោយសារតែ​បាន​ហៅ​អេ​ស្ការ​មក​ជីកដី​ដាក់​ក្នុងភូមិ​ហើយ​ប៉ះចំ​គ្រាប់បែក​មួយគ្រា​ប់ស​ល់ពី​សម័យ​សង្គ្រាម​ដែលមាន​ទម្ងន់​ជិត​១០០​គីឡូក្រាម​។​ប៉ុន្តែ​សំណាងល្អ​មិន​ផ្ទុះ​បង្ក​គ្រោះថ្នាក់​ទេ​។​

​ហេតុការណ៍​ប្រទះឃើញ​គ្រាប់​នេះ​នៅ​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ ងេ​ម អ៊ា​ន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ​រស់នៅ​ភូមិ​កំ​ពោត​ទូក​ឃុំ​គគីរ​សោម​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​កាលពី​រសៀល​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០១៩​។​

បច្ចុប្បន្ន​សមត្ថកិច្ច​យើង​បាន​ចុះទៅពិនិត្យ​ដល់​កន្លែង​ដែល​ប្រទះឃើញ​គ្រាប់​នោះ​និង​បោះ​របង​ព័ទ្ធជុំវិញ​ដើម្បី​កុំអោយ​ពលរដ្ឋ​មក​ប៉ះពាល់​ក្រែង​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ឬ​អាចមាន​សា​ធាតុគីមី​ប៉ះពាល់​ដល់​សុខភាព​៕S/​