​ជីគីមី​និង​ថ្នាំពុល​នៅតែ​ពេញនិយម​លើ​ភោគផល​កសិកម្ម​កម្ពុជា​

2018
ចែករម្លែក
  • 25
    Shares

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ឆ្នាំ​2018​នេះ​ការហូរចូល​ស្របច្បាប់​នូវ​ថ្នាំពុល​នឹង​ជីគីមី​មក​ស្រោចស្រព​លើ​ដំណាំ​កសិកម្ម​ទូ​ទៅមក​កម្ពុជា​នៅតែ​ពេញនិយម​។​ទីផ្សារ​ថ្នាំពុល​និង​ជីគីមី​នៅតែ​តាម​បំរើ​ដល់​កសិករ​តាំងពី​ការប្រើប្រាស់​លើ​ដំណាំ​ស្រូវ​រហូតដល់​ដំណាំ​រួមផ្សំ​បន្លែបង្ការ​ផ្សេងៗ​ដោយ​មិនអាច​ខ្វះ​បាន​។​

បើទោះបី​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​បាន​អំពាវនាវ​អោយ​កសិករ​ទូទាំងប្រទេស​ប្រឹងប្រែង​ដាំ​ដុះ​ផល​កសិកម្ម​តាម​គោលការណ៍​ធម្មជាតិ​ឬ​ដាំ​ដុះ​តាម​សរីរាង្គ​យ៉ាងណាក៏ដោយ​។​

​លោក​ភុំ​រ៉ា​ប្រធាន​នាយកដ្ឋាន​និតិ​កម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​បាន​ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃទី​19​ខែធ្នូ​នេះ​ថា​ឆ្នាំ​2018​ជីគីមី​បាន​នាំចូល​យកមកប្រើ​លើ​ដំណាំ​កសិកម្ម​ទូទៅ​មាន​ប្រមាណ​ជាង​1​លាន​តោន​។​កើន​ជាង​ឆ្នាំទៅ​មិញ​ប្រមាណ​1​ម៉ឺន​តោន​។​រីឯ​ថ្នាំ​គីមី​ពុល​មាន​ប្រមាន​5​ម៉ឺន​តោន​។​

ថ្នាំពុល​នេះ​នាំចូល​ប្រហាក់ប្រហែល​ទៅនឹង​ឆ្នាំទៅ​មិញ​ដែរ​។​នេះ​គ្រាន់តែ​ចំនួន​បរិមាណ​នាំចូល​របស់​ក្រុមហ៊ុន​ស្របច្បាប់​ដែលមាន​អាជ្ញា​ប​ណ្ណ័​ប៉ុណ្ណោះ​។​អាច​នៅមាន​ថ្នាំពុល​នឹង​ជីគីមី​ជាច្រើន​តោន​ទៀត​ត្រូវបាន​នាំចូល​ដោយ​ឥត​ច្បាប់​តាម​ច្រកព្រំដែន​។​
​លោក​រ៉ា​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​មានច្បាប់​នាំចូល​មាន​ប្រមាណ​100​ក្រុ​ហ៊ុន​។​តែ​អាចមាន​ប្រមាណ​50​ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​រកស៊ី​នាំចូល​ច្រើន​និង​សកម្ម​ជាងគេ​។​ក្រៅពីនេះ​រកស៊ី​នាំចូល​តិចតួច​គ្រាន់តែ​កុំអោយ​បាត់​អាជ្ញា​ប​ណ្ណ័​តែប៉ុណ្ណោះ​។​

អ្នកសិក្សា​ខាង​ការដាំដុះ​ដំណាំ​កសិកម្ម​បាន​មើលឃើញថា​បញ្ហា​ជីគីមី​និង​ថ្នាំពុល​នេះ​មិនអាច​ថយ​បរិមាណ​នាំចូល​បាន​នោះទេ​។​ពីព្រោះ​កសិករ​និង​ម្ចាស់​កសិដ្ឋាន​ដំណាំ​ធំៗ​ត្រូវការ​ជីគីមី​និង​ថ្នាំពុល​ដើម្បី​បំប៉ន​ផលដំណាំ​បង្កើន​បរិមាណ​កសិផល​របស់គេ​សំរាប់​បំពេញតម្រូវការ​ទីផ្សារ​អោយខាងតែបាន​។​

​លោក​ប្រធាន​នាយកដ្ឋាន​បាន​ប្រាប់ថា​បញ្ហា​ដី​ដាំ​ដុះ​កសិកម្ម​ឥឡូវ​កាន់តែ​ខ្សោះ​ជីជាតិ​ដូច្នេះ​ទាមទារ​អោយមាន​ជីគីមី​និង​ថ្នាំពុល​បំពេញបន្ថែម​មិនអាច​ខ្វះ​បាន​។​ការដាំដុះ​របស់​កសិក​រប​ច្ច​ប្បន្ន​បើ​មិន​ដាក់​ជីគីមី​និង​ប្រើ​ថ្នាំពុល​ទេ​គឺ​មិនបាន​ផល​តាម​ការពេញចិត្ត​នោះទេ​។

​គ្រាន់តែ​ការប្រើ​ជី​និង​ថ្នាំ​ទាំងនោះ​ច្រើន​ឬ​តិច​ប៉ុណ្ណោះ​។​អ្នក​បរិភោគ​ទូទៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​កាន់តែ​ខ្លាច​និង​ជៀសវាង​នូវ​ការបរិភោគ​ចំណីអាហារ​ណា​ដែល​ជាប់​នូវ​សារធាតុ​គីមី​វា​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ណាស់​៕S/​

​ជីគីមី​និង​ថ្នាំពុល​នៅតែ​ពេញនិយម​លើ​ភោគផល​កសិកម្ម​កម្ពុជា​
​ជីគីមី​និង​ថ្នាំពុល​នៅតែ​ពេញនិយម​លើ​ភោគផល​កសិកម្ម​កម្ពុជា​