“​ជីបម៉ុង​លែ​ន​”​និង​ធនាគារ​”​ជីបម៉ុង​ខម​មើ​សល​ប៊ែ​ង​”​ចាប់​ដៃគូ​យុទ្ធសាស្ត្រ​ផ្តល់ប្រាក់​កម្ចី​និង​អត្រា​ការប្រាក់​ពិសេស​សម្រាប់​ទិញ​ផ្ទះ​

372
ចែករម្លែក
  • 27
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន ជីប ម៉ុង លែ​ន និង ធនាគារ​ជីប ម៉ុង ខម​មើ​សល ប៊ែ​ង​បានប្រកាស​ភាពជា ដៃគូ​យុទ្ធសាស្ត្រ​ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​ភាពងាយស្រួល និង​ឆាប់រហ័ស​ក្នុង​ការទិញ​ផ្ទះ​ក្នុង​ក្តី​ស្រ​ម៉ៃ ក្នុង​គម្រោង​ណាមួយ​របស់​ជីបម៉ុង​លែ​ន​។​

​តាមរយៈ​ដៃគូ​សហប្រតិបត្តិការ​នេះ​អតិថិជន​អាច​អាច​ទទួលបាន​អត្រា​ការប្រាក់​ពិសេស​ត្រឹមតែ​៣.៩៩​ភាគរយ​ក្នុង​មួយឆ្នាំ​សម្រាប់​ឆ្នាំ​ទី​១​សម្រាប់​អតិថិជន​របស់​ជីបម៉ុង​លែ​ន​ដែលមាន​ប្លង់​បំបែក​ក្បាលដី​រួចរាល់​។

នៅក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែមីនា នៅ​ធនាគារ​ជីបម៉ុង​លែ​ន លោក លាង ហេន​រី អគ្គនាយក​ក្រុមហ៊ុន​ជីបម៉ុង​លែ​ន​បាន​មានប្រសាសន៍ថា​៖​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​យើង​ជឿជាក់ថា​អតិថិជន​ទាំងអស់​អាច​ទិញ​គម្រោង​លំនៅស្ថាន​ក្នុង​ក្តី​ស្រ​ម៉ៃ​ណាមួយ​របស់ ជីប ម៉ុង លែ​ន​កាន់​តែមាន​ភាពងាយស្រួល និង​ឆាប់រហ័ស​ជាមួយនឹង​អត្រា​ការប្រាក់​ពិសេស និង​សេវាកម្ម​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​ដែល​ផ្តល់ជូន​ដោយ​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង​។​

​លោក លាង ហេន​រី មានប្រសាសន៍ថា “​យើងខ្ញុំ​ជឿជាក់ថា​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង​គឺជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​យើង​ដោយ​យើង​បាន​មើលឃើញ​ពី​សក្តានុពល​ដ៏​ខ្លាំងខ្លា ជាពិសេស​គឺ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ក្នុង​ការផ្តល់សេវា​ធនាគា​រ​ជូន​ដល់​អតិថិជន​”​។​

លោក Wan Kap Yew អគ្គនាយក​នៃ​ធនាគារ ជីប ម៉ុង​ខម​មើ​សល ប៊ែ​ង មានប្រសាសន៍ថា​យើង​ចង់បង្ហាញ​ពី​ការចាប់​ដៃគូ និង​ការរួម​សហការគ្នា​ដ៏​ល្អ​រវាង ធនាគារ ជីប ម៉ុង​និង ក្រុមហ៊ុន​ជីបម៉ុង​លែ​ន​ក្នុងការ​ផ្ដល់​កម្ចី​ដែលមាន​ផ្ដល់ជូន​នូវ​ការប្រាក់​ពិសេស​និង​មាន​ភាពងាយស្រួល​ក្នុងការ​បង់ប្រាក់​ដោយ​មិនចាំបាច់​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​របស់​អតិថិជន​ទៅ​អង្គុយ​រង់ចាំ​។

​គួរ​ជម្រាប​ថា​បច្ចុប្បន្ន​ក្រុមហ៊ុន ជីប ម៉ុង លែ​ន​មាន​គម្រោង​លំនៅឋាន​បី​ប្រភេទ​ធំៗ រួមមាន The Landmark, The Park Land និង The Land Riche សរុប​ចំនួន​៨​គម្រោង​ដែល​ក្រុមហ៊ុន ជីប ម៉ុង លែ​ន​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ​ក្នុងការ​ផ្តល់ជូន​អតិថិជន​លំនៅដ្ឋាន​ដ៍​ប្រណិតៗ​បែប​ទំនើប និង​ទាន់សម័យ​។

ចំណែកឯ​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង​ផ្តោត​សំខាន់​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល និង​បច្ចេកវិទ្យា​ទំនើប​ដើម្បី​បម្រើ និង​ផ្តល់​សេវាកម្ម​ទៅដល់​អតិថិជន​របស់​ខ្លួន​ដែល​បច្ចុប្បន្ន ធនាគារ ជីប ម៉ុង ខម​មើ​សល​ប៊ែ​ង​បាន​កំពុង​ដាក់អោយ​ដំណើរការ​ចំនួន ២​សាខា និង​រំពឹងថា​ពង្រីក​សាខា​ច្រើន​បន្ថែមទៀត​ទៅខាង​អនាគត​៕S/

​ចំណងជើង​រូ​បថ​តៈ​ជីបម៉ុង លែ​ន និង​ធនាគារ ជីបម៉ុង ខម​មើ​សល​ប៊ែ​ង​ចាប់​គូ​យុទ្ធសាស្ត្រ​ផ្តល់ ផ្តល់ប្រាក់​កម្ចី និង​អត្រា​ការប្រាក់​ពិសេស​សម្រាប់​ទិញ​ផ្ទះ​(​រូបៈ​សុផល​)