​ជូនពរ មុន​ចេញទៅ​ចូលរួម ព្រឹត្តិការណ៍ “11th ASEAN School Games 2019 ” នៅ​ឥណ្ឌូណេស៊ី​

407
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ នៅ​រសៀល ថ្ងៃទី​១២ កក្កដា លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​សិស្ស -​និស្សិត​កម្ពុជា បាន​ជួប​សំណេះសំណាល និង ជូនពរ​ដល់​កីឡាករ -​កីឡាការិនី​កម្ពុជា ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត កីឡា​សិស្ស​អាស៊ាន “11th ASEAN School Games 2019” លើក​ទី​១១ ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១៧ ដល់ ២៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ Semareng – Central Java ប្រទេស​ឥណ្ឌូណេស៊ី​។​

ទិដ្ឋភាព​សំណេះសំណាល​

​កម្ពុជា បញ្ជូន ៥ ប្រភេទ​កីឡា ទៅ​ចូលរួម​ប្រកួត ដែលមាន​ប្រភេទ​កីឡាហែលទឹក ចំនួន ១០ រូប គឺ​គ្រូបង្វឹក ២ រូប កីឡាករ ៤ រូប និង​កីឡាការិនី ៤ រូប លើ​វិញ្ញាសា ហែល​របៀប​សេរី ចម្ងាយ​៥០​ម៉ែត្រ និង ១០០​ម៉ែត្រ បុរស​-​នារី​, ហែល​មេអំបៅ ៥០ ម៉ែត្រ និង ១០០ ម៉ែត្រ​បុរស​-​នារី​, ហែល​ផ្ងារ ៥០ ម៉ែត្រ ១០០​ម៉ែត្រ និង ២០០​ម៉ែត្រ បុរស​- នារី និង​ហែល​របៀប​កង្កែប ៥០​ម៉ែត្រ ១០០​ម៉ែត្រ និង​២០០​ម៉ែត្រ​បុរស​-​នារី​។​

​កីឡាវាយកូនឃ្លីលើតុ សរុប​ចំនួន ៦ រូប​គឺ គ្រូបង្វឹក ១​រូប និង​កីឡាករ ៥ រូប លើ​វិ​ញ្ញា​បុរស​ម្នាក់​ទល់​ម្នាក់ បុរស​២​នាក់​ទល់​២​នាក់ និង​ក្រុម​បុរស​។ ចំណែក​កីឡាអត្តពលកម្ម សរុប​ចំនួន ១០ រូប ដែលមាន​គ្រូបង្វឹក​២ រូប កីឡាករ​២ រូប និង​កីឡាការិនី​៥ រូប លេង​វិញ្ញាសា ២០០​ម៉ែត្រ បុរស​-​នារី ៤០០ ម៉ែត្រ​បុរស ៨០០​ម៉ែត្រ​នារី ១៥០០ ម៉ែត្រ​នារី ៤x៤០០​ម៉ែត្រ​នារី ៣០០០ ម៉ែត្រ​បុរស​-​នារី ចោល​ញញួ​និង​ចោលដុំដែក នារី​។

ទិដ្ឋភាព​សំណេះសំណាល​

​ដោយឡែក កីឡា​វាយ​សី ចំនួន​១១ រូប ប្រធាន​ដឹកនាំ​ក្រុម ១ រូប គ្រូបង្វឹក​១ រូប និង​កីឡាករ ៦​រូប កីឡាការិនី ៣ រូប លើ​វិញ្ញាសា​វាយ​គួ​បុរស​-​នារី វាយ​ទោល​បុរស​-​នារី និង​ក្រុម​បុរស​។ កីឡា​វាយ​កូន​បាល់​សុ​រប ចំនួន ១១ រូប គឺ​គ្រូបង្វឹក ២ រូប កីឡាករ ៤ រូប និង​កីឡាការិនី ២ រូប លើ​វិ​ញ្ញា​វាយ​ទោល បុរស​-​នារី វាយ​គូរ​បុរស​-​នារី និង​វាយ​ក្រុម​បុរស​។​

​ក្នុងឱកាស​សំណេះសំណាល​នេះ លោក ស សុខា បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន ដល់​ប្រតិភូ​ចំនួន ៥៦ នាក់ ក្នុង​ម្នាក់ ១០០ ដុល្លារ​អាមេរិក​បន្ថែម លើ​ប្រាក់​ហោប៉ៅ​របស់ ក្រសួង​អប់រំ យុវជន និង កីឡា ៕v

ទិដ្ឋភាព​ថតរូប​អនុស្សាវរីយ៍​
ទិដ្ឋភាព​ថតរូប​អនុស្សាវរីយ៍​