​ជួបប្រជុំ​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ដើម្បី​ឆ្ពោះទៅ​រៀបចំ​សិក្ខាសាលា​

347
ចែករម្លែក
  • 13
    Shares

ដោយ​:​អង្គរតូច​/​សៀមរាប​÷​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ប្រមាណ​ជាង​៧០​នាក់​ស្ត្រី​៤​នាក់​មកពី​៥៨ អង្គភាព​បានមក​ជួប​ប្រជុំ​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​ដើម្បី​ផ្លាស់ប្តូរ​មតិយោបល់​ឆ្ពោះទៅ​រៀបចំ​សិក្ខាសាលា​នាពេលខាងមុខ​។​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៩​ក្រោម​វត្តមាន​លោក​លីវ​សុខុន​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​មន្ត្រី​សាលាខេត្ត រួមទាំង​អ្នក​សារព័ត៌​ជាច្រើន​ផង​។

​អង្គប្រជុំ​ក៏បាន​ផ្តល់ឱកាស​ឱ្យ​អ្នកសារព័ត៌មាន​គ្រប់រូប​លើកឡើង​អំពី​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​ក្នុងពេល​ចុះ​ផ្តិត​រូបភាព​និង​ប្រមូល​ព័ត៌មាន​រួមទាំង​ការចេញផ្សាយ​ព័ត៌មាន​ផង​។​ជាមួយគ្នា​នោះ​តំណាង​អង្គភាព​នីមួយៗ​ក៏បាន​លើកឡើង​អំពី​ហេតុផល​អវិជ្ជមាន​ចំពោះ​ការចុះ​ផ្តិត​យក​រូបភាព​ក៏ដូចជា​ការប្រមូល​ព័ត៌មាន​នៅ​គ្រប់ទិសទី​ជុំវិញ​ខេត្តសៀមរាប​។​ក្នុងនោះ​៧០​ភាគរយ​បានលើកឡើង​អំពី​គ្រោះថ្នាក់​ក្នុងពេល​ចុះ​ផ្តិត​រូបភាព ចំពោះ​បទល្មើស​ព្រៃ ឈើ​។

​ដោយឡែក​ក៏មាន​មួយចំនួន​បង្ហាញ​អំពី​គ្រោះថ្នាក់​របស់ខ្លួន​ដូចជា​ត្រូវគេ​ធ្លាប់​ព្រួត​វាយ​ត្រូវគេ​ទូរស័ព្ទ​គំរាម​សម្លាប់​និង​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ក៏មាន​។​ប៉ុន្តែ​ក៏មាន​អ្នក​លើកឡើង​អំពី​អ្នកសារព័ត៌មាន​ខ្លះ​ដែល​មិនបាន​គោរព​ក្រមសីលធម៌​និង​វិជ្ជាជីវ​:​របស់ខ្លួន​ផងដែរ​។​ដែល​ចំណុច​ទាំងនេះហើយ​បានធ្វើឱ្យ​ពួកគេ​ជួប​គ្រោះថ្នាក់ ក្នុង​ការចុះ​បំពេញភារកិច្ច​។​

ជាមួយគ្នា​នោះ​លោក​ប៊ុត​វិចិត្រ​ចាងហ្វាង​ការផ្សាយ​គេហទំព័រ​សៀមរាប​ប៉ុស្តិ៍​ក៏បាន​ទទូច​សុំ​អ្នកសារព័ត៌មាន​ទាំងអស់​បញ្ឈប់​សកម្មភាព​វាយប្រហារ​គ្នា​ទៅវិញទៅមក​ក្នុងនាម​អាជីព​ដូចគ្នា​។​ជាមួយ​នោះ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​លោក​លីវ សុខុន បាន​បកស្រាយ​អំពី​ក្រមសីលធម៌​និង​វិជ្ជាជីវ​:​អ្នកសារព័ត៌មាន​។​

លោក​បាន​លើកឡើងថា​អ្នកសារព័ត៌មាន​ពុំមែន​ជា​សមត្ថកិច្ច​ឬ​ស្ថាប័ន​តុលាការ​នោះឡើយ​។​គឺមាន​សិទ្ធិ​ត្រឹម​ផ្តល់ព័ត៌មាន​ផ្តិត​យក​រូបភាព​និង​ផ្សាយ​ព័ត៌មាន​។​ក្រៅពីនោះ​គឺអាច​សុំ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ស្ថិត​នៅក្បែរ​កន្លែងកើតហេតុ​។​

​លោក​បន្តថា ការជួបប្រជុំ​អ្នកសារព័ត៌មាន​ពេលនេះ គឺ​បំណង​ឆ្ពោះទៅរក​ការរៀបចំ​សិក្ខាសាលា សម្រាប់​អ្នកសារព័ត៌មាន ស្តីពី​ក្រមសីលធម៌​និង​វិជ្ជាជីវ​:​របស់​អ្នកសារព័ត៌មាន​នាពេលខាងមុខ​៕S/​

#