​ជួប​ជាមួយ​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សកលវិទ្យា​ល័​យ​”​ហឺ​ហ្វី​យ៍​”​ប្រទេស​ចិន​

1246
ចែករម្លែក
  • 12
    Shares

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោ​កស សុខា តំណាំង​រាស្ត្ររ​មណ្ឌល​ខេត្តព្រៃវែង និង​ជា​អនុប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា បាន​ថ្លែងថា ក្រោម​ការដឹកនាំ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ក៏ដូចជា​ការចូលរួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៥ នែ​រដ្ឋសភា​។ សំដៅ​លើកកម្ពស់​ចំណេះដឹង​និង​ជំនាញ ដល់​យុវជន​អោយមាន​សម្ថ​ភាព​គ្រប់គ្រាន់ សម្រាប់​លើកស្ទួយ​ជីវភាព​ក្នុងការ​ចូលរួម​ស្ដារ​សង្គមជាតិ ដ​ម្បី​ដើរ​អោយទាន់ សកល​ភា​វូ​ពាណិជ្ជកម្ម​ទាំង​ថ្នាក់​តំបន់ និង​ពិភពលោក​។​

​ការ​ថ្លែង​នេះ បាន​ធ្វើឡើង​នៅក្នុង​សំណេះសំណាល និង​អាហារ​សាមគ្គី ជាមួយ​និស្សិត​អាហារូបករណ៍ ស សុខា សិក្សា​នៅ​សកលវិទ្យា​ល​យ័ ហឺ​ហ្វី​យ៍ ខេត្ត​អាន​ហ៊ួ​យ ប្រទេស​ចិន កាលពី​ល្ងាច​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ​២០១៨​។​

​លោក​ស​សុខា​បាន​លើកឡើងថា​ជាការ​ពិតណាស់​អាហារូបករណ៍​ដែល​បាន​បង្កើតឡើង​នេះ​គឺ​តាំងពី​អាណត្តិ​ទី​៥​មកម្ល៉េះ​នៅ​ឆ្នាំ​២០១៣​។​និស្សិត​អាហារូបករណ៍ ថា្នក់​ជាតិ​ខេត្តព្រៃវែង បាត់ដំបង់ បន្ទាយមានជ័យ​បានជ្រើសរើស​ជំនាញ​មានដូចជា​៖ ភាសារ​អង់គ្លេស គណនេយ្យ គ្របគ្រង ទីផ្សា ព័ត៌មានវិទ្យា ធនាគា សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់​ទំ​នង់​អន្តរជាតិ និង​វិស្វករ​ជាដើម​។

​ក្នុងនោះ​ក្រុម​ក​ងារ​បាន​សម្របសម្រួល​និង​បញ្ជូន​និស្សិត​តាម​បណ្ដា សាលារៀន សកលវិទ្យា​ល័យ គ្រឹះស្ថាន​អប់រំ​ប្រមាណ​សរុប​ចំនួន​១៤​ទីតាំងនៅ​ឆ្នាំ​២០១៧ និង​គ្រោង​បញ្ជូន​និស្សិត ទៅតាម​វិទ្យាស្ថាន សកលវិទ្យា​ល​យ័ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ដែលជា​ដៃគូ​ប្រមាណ​ជាង ១៨ ទីតាំង​តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ នាពេលខាងមុខ ដែល​សរុប​ចំនួន ១.១៦៥​កន្លែង​។​

​លោក​អាង​សេរី​ពិសិដ្ឋ​ប្រធាន​ទំនាក់ទំនង​កិច្ចការងារ​សម្របសម្រួល​អាហារូបករណ៍​ក្នុង​និង​ក្រៅប្រទេស​បាន​ថ្លែងថា ក្រោម​ការដឹកនាំ​របស់​លោ​កស សុខា បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​មកពី​បណ្ដា​ខេត្ត ព្រៃវែង បាត់ដំបង បន្ទាយ​មាន​ជ​យ័ ទៅ​សិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​រយៈពេល​៤​ផ​ឆ្នាំ នៅ សកលវិទ្យា​ល​យ័ ហឺ​ហ្វ​យ នៃ​ខេត្ត អាន​ហួយ សាធារណៈរដ្ឋ​ប្រជា​ម​និក​ចិន ចំនួន ៥៣​នាក់ ស្រី ៨​នាក់ ៕S/

ជួប​ជាមួយ​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សកលវិទ្យា​ល​យ័​”​ហឺ​ហ្វី​យ៍​”​ប្រទេស​ចិន​