​ជួប​សហគមន៍​ខ្មែរអ៊ីស្លាមនៅ​ជាយ​រាជធានី​គូ​ឡា​ឡាំ​ពួរ​ដែលជា​អតីតជន​ភៀសខ្លួន​

626
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​នៅ​រាជធានី​និង​បណ្តា​រដ្ឋ​នានា​(​ធំ​ជាង​ឬ​ប៉ុន​ខេត្ត​)​នៃ​ប្រទេស​ម៉ាឡេស៊ី​មាន​សហគមន៍​ខ្មែរ​អ៊ីស្លាម​មួយចំនួន​ដែល​បាន​ភៀសខ្លួន​ចេញពី​មាតុភូមិ​កម្ពុជា​ក្នុងអំឡុង​សង្គ្រាម​ពី​ឆ្នាំ​១៩៧០​មក​។​ជាពិសេស​នៅ​អំឡុង​ពី​ឆ្នាំ​១៩៧៩​ដល់​១៩៩២​និង​៩៣​។​

​ក្នុង​ដំណើរ​បេស​សកម្ម​ទៅ​រៀបចំ​មុន​នៃ​សមាជិក​ក្រុមការងារ​មួយ​របស់លោក​ស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​។​កាលពី​ថ្មីៗ​នេះ​ក៏មាន​អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា​បាន​ទៅ​ជាមួយនិង​ឈៀង​ទៅ​ជួប​សួរសុខទុក្ខ​និង​ធ្វើ​បទសម្ភាសន៍​ជាមួយ​បងប្អូន​ពលរដ្ឋ​ម៉ាឡេស៊ី​ដើមកំណើត​ខ្មែរ​នៅ​សហគមន៍​ខ្មែរ​អ៊ីស្លាម​ក្នុងភូមិ​កំពង់​កា​យ៉ះ​ឃុំ​-​ស្រុក​ស៊ូ​ង៉​ពូ​លូ​ខេត្ត​ស្លា​ង៉​ជាយ​រាជធានី​គូ​ឡា​ឡាំ​ពួរ​។​

​យោង​សហគមន៍​ខ្មែរ​នៅ​ទីនោះ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​:​សហគមន៍​ពលរដ្ឋ​ម៉ាឡេស៊ី​ដើមកំណើត​ខ្មែរ​មូស្លីម​នៅ​ស៊ូ​ង៉​ពូ​លូ​នោះ​មាន​បងប្អូន​ខ្មែរ​ជាង​៣០០​គ្រួសារ​។​ក្នុងនោះ​មាន​អនុប្រធាន​ភូមិ​ម្នាក់​ជា​ជនជាតិខ្មែរ​អ៊ីស្លាម​។​ពួកគេ​និយាយថា​ពលរដ្ឋ​ម៉ា​ឡ​ស៊ី​ដើមកំណើត​ខ្មែរ​អ៊ីស្លាម​បាន​ភៀសខ្លួន​និង​ត្រូវ​ទទួលយក​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី​តាំងពី​សង្គ្រាម​នៅ​កម្ពុជា​ពី​ឆ្នាំ​១៩៧០​មកម្ល៉េះ​។

​ប៉ុន្តែ ដែល​ទៅ​ច្រើន​គឺ​ក្នុងអំឡុង​ឆ្នាំ​១៩៧៩-​ទសវត្សរ៍​ទី​៨០​ដោយ​ពលរដ្ឋ​ទាំងនោះ​ជា​អតីតជន​ភៀស​ខ្លួន​ពី​ជំរុំ​ជនភៀសខ្លួន​ខ្មែរ​នៅ​ជាយ​ព្រំដែន​កម្ពុជា​-​ថៃ​។​ជនជាតិខ្មែរ​អ៊ីស្លាម​ទាំង​នោះបាន​ភៀសខ្លួន​និង​តាំង​លំនៅ​ប្រទេស​ម៉ាឡេស៊ី​ទៅតាម​រយ​:​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​(UNHCR) និង​រដ្ឋាភិបាល​ម៉ាឡេស៊ី​ទទួល ។​ខ្មែរ​អ៊ីស្លាម​មិនមែន​មាន​នៅតែ​ទីនេះ​ទេ ។ មាន​រស់នៅក្នុង​សហគមន៍​ក្នុង​រដ្ឋ​ប៉េ​លី​ស , កា​ដាស ,​ចូ​ហូ , ប៉ាហាំង ,​សា​រ៉ា​វ៉ា​ក់ , គូ​ឡា​ឡុំ​ពួរ​ជាដើម ។​

​លោកយាយ​ម៉ី​ណុប​អាយុ​៧០​ឆ្នាំមាន​ស្រុកកំណើត​នៅ​សាលា​លេខ​៥​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​អ្នកកាសែត​រស្មី​កម្ពុជា​ថា​:​លោកយាយ​ជា​ជនភៀសខ្លួន​គេច​ពី​របប​ខ្មែរក្រហម​ប៉ុលពត​និង​របប​កុំមុយនីស្ត ហើយ​ត្រូវ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ទទួលយក​តាំងពី​ឆ្នាំ​១៩៧៨ ។​

​ចំណែក​លោក​យូ​សុះមាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូ​វ​ឆ្មារ​ខេត្តកំពង់ចាម​(​ឥឡូវ​ត្បូងឃ្មុំ​)​បាន​ប្រាប់​ឱ្យ​ដែរ​ថា​:​មាន​បងប្អូន​ខ្មែរ​អ៊ី​សា្ល​ម​ជាច្រើន​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ជំរំ​ជនភៀសខ្លួន​ខ្មែរ​នៅ​ព្រំដែន​កម្ពុជា ថៃ ។​ខ្លះ​ត្រូវគេ​ទទួល​ទៅ​រស់នៅ​ប្រទេស​ទី​៣ រូ​ម​មាននៅ​បណ្តា​ប្រទេស​អឺរ៉ុប ទ្វីបអាមេរិក ទ្វីប​អូរ​សេ​អា​នី ប្រ​ទស​ក្នុង​ទ្វីបអាស៊ី​។ ល​។​

​ចំពោះ​លោក​បា​នៅ​រស់នៅ​សហគមន៍​ភូមិ​កំពង់​កា​យះ​នេះ ជាមួយ​បងប្អូន​ខ្មែរ​អ៊ីស្លាម​ជាង​៣០០​គ្រួសារ ។​ឥឡូវនេះ មាន​កសាង​ស៊ូ​រ៉ាវ​បាន​១​ខ្នង​សម្រាប់ធ្វើ​កិច្ចសាសនា​អ៊ីស្លាម ។ បងប្អូន​នៅទីនេះ បាន​ប្រកប​របរ​រកស៊ី​ដូចជា​លក់ដូរ​គ្រឿងទេស​ក៏ ចាប់ហួយ ម្ហូ​អាហារ ជំនាង កម្មករ ។​

បងប្អូន​ទាំងនេះ​មាន​ទម្លាប់​រស់នៅ​ហូបចុក​ដូចគ្នា​បេះបិត​នឹង​សហគមន៍​ខ្មែរ​អ៊ីស្លាម​នៅ​ប្រ​ទស​កម្ពុជា ។​មាន​ទំនាក់ទំនង​និង​ធ្វើដំណើរ​ចេញចូល​សួរសុខទុក្ខ​គ្នា​រាល់​ឆ្នាំ​។​ខាង​អាជ្ញាធរ​ម៉ាឡេស៊ី​ក៏​ទទួលស្គាល់​និង​ផ្តល់​ការ​ទំនុកបម្រុង គាំពារ​ដូច​ពលរដ្ឋ​ម៉ាឡេស៊ី​ដែរ ។​

​ដោយឡែក​លោក​រ៉ា​ហ្សា​ក់មាន​ស្រុកកំណើត​នៅ​ម្តុំ​អតីត​កុងស៊ីស្រា​លលកស​ស្រុក​បាកាន​(​សព្វថ្ងៃ​ក្រុង​ពោធិសាត់​)​ខេត្តពោធិសាត់​ប្រាប់ឱ្យដឹង​ដែរ​ថា​:​គាត់​និង​ក្រុមគ្រួសារ​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ជំរុំ​ជនភៀសខ្លួន​ខ្មែរ​ជាយដែន​ថៃ​។​ត្រូវបាន​សម្ភាសន៍​ជាប់​ជាមួយ​អង្គការ​UNHCR និង​ប្រទេស​ទី​៣ រួច​បាន​ទៅ​រស់នៅ​សហរដ្ឋ​.​កាណាដា​និង​លោក​មក​ម៉ាឡេស៊ី​នេះ ។​

​លោក​មាន​របរ​រកស៊ី​ធ្វើ​សិប្បកម្ម​និង​សេវាកម្ម​សំណង់ ហើយ​មាន​ជីវភាព​សមរម្យ ។​ជាការ​កត់សម្គាល់ បងប្អូន​សហគមន៍​ខ្មែរ​អ៊ីស្លាម​នៅ​និយាយ​ភាសា​ខ្មែរ​ភាសា​ចាម​និង​រក្សា​របៀប​រស់នៅ​ហូបចុក​របៀប​ដើម​បាន​ខ្ជាប់​ខ្ជូ​ន ហើយ​តែង​នឹក​រំលឹក​មាតុភូមិ​កំណើត​និង​ចេញចូល​ជា​ហូរហែរ ។​

បងប្អូន​បាន​អរគុណ​អាជ្ញាធរ​ម៉ាឡេស៊ី​ដែល​ទទួលស្គាល់​និង​បង្កលក្ខណ​:​ដល់​ពួកគាត់​ដែល​ភៀសខ្លួន​ទៅ​នៅ​ទីនោះ​។​ក៏​អរគុណ​ដល់​អាជ្ញាធរ​ឯ​ស្រុកកំណើត​(​កម្ពុជា​)​ដែល​កន្លងមក​និង​បច្ចុប្បន្ន​បាន​ដឹកនាំ​ស្តារ​និង​អភិវឌ្ឍន៍​មូលដ្ឋាន​និង​ប្រទេស​អោយ​រីកចម្រើន​បង្ក​អៅ​យ​ពលរដ្ឋ​កម្ពុជា​ក៏​ដូច​សាច់ញាតិ​ពួកគាត់​មាន​ជីវភាព​ប្រែប្រួល​រីកចម្រើន​និង​មាន​លំនឹង​ក្នុង​សុភមង្គល​។​

​ក៏​ធានាថា​នឹង​ថែទាំ​ការពារ​ប្រទេស​និង​ប្រជាជាតិ​ក​ម្ព​ជា​មិនឱ្យ​វិល​ទៅ​ដាន​ចាស់​មាន​សង្គ្រាម​បង្ក​ការបែកបាក់​និរាស​ព្រាត់ប្រាស​…​និង​មាន​ជនភៀសខ្លួន​ជាថ្មី​ឡើយ​។​នាសា​យន្ត​កាល​ក្រុមការងារ​រួមមាន​លោកស្រី ប្លុង​មុំ​,​លោក​ជា​សុវណ្ណ​ធួន​,​លោក​សុះ​រ៉ូ​ហ្សា​លី​,​លោក​អោម​ឡា​យុំ​បាន​លា​បងប្អូន​ខ្មែរ​អ៊ីស្លាម​ទាំង​ក្តី​អាល័យ ៕S/

​រូបថត : ជួប​សហគមន៍​ខ្មែរ​អ៊ីស្លាម​នៅ​ជាយ​រាជធានី​គូ​ឡា​ឡាំ​ពួរ​ដែលជា​អតិ​ត​ជនភៀសខ្លួន (​រូប​:​ភ្នំ​ស្វាយ​)​
​រូបថត : ជួប​សហគមន៍​ខ្មែរ​អ៊ីស្លាម​នៅ​ជាយ​រាជធានី​គូ​ឡា​ឡាំ​ពួរ​ដែលជា​អតិ​ត​ជនភៀសខ្លួន (​រូប​:​ភ្នំ​ស្វាយ​)​