​ជួប​សំណេះសំណាល​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រពើ​ពីរ​នៅ​ស្រុក​វាលវែង

1153
ចែករម្លែក

ដោយៈណៅ​ធឿន​/​ពោធិសាត់​:​អភិបាលខេត្ត​ពោធិសាត់​លោក​ម៉ៅ​ធនិន​បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​កម្លាំង​ប្រជា​ការពារ​ចំនួន ១.២០០​នាក់​មកពី​ភូមិ​ស្មែ​ត ភូមិ​អូរ​រំចេក និង​ភូមិ​រំលេច​ស្រែ​ក្តី ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែកក្កដា ឆ្នាំ ២០១៨​។​

​លោក​អភិបាលខេត្ត បាន​ថ្លែងថា លោក​មេភូមិ លោក​មេឃុំ មន្ត្រីនគរបាល​ប៉ុស្តិ៍ និង បងប្អូន​កម្លាំង​ប្រជា​ការពារ ក្នុង​ឃុំ​ក្រពើ​ពីរ គឺជា​មេ​ដែលមាន​តួនាទី​ភារកិច្ច ក្នុងការ​គ្រប់គ្រង​ដឹកនាំ​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​ផ្តល់នូវ​ភាពកក់ក្តៅ ជូន​ដល់​ប្រជាពលរដ្ឋ​នៅ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ហើយ​អ្នក​ទាំង នោះ​ត្រូវមាន​ព្រហ្មវិហា​ធម៌​ទាំង​៤ មាន​សុ​ឆ​ន្ទះ​បម្រើ​ការងារ​សង្គម និង​ជូន​ប្រជាពលរដ្ឋ នៅ​ថ្នាក់ មូល ដ្ឋា​ន​៕S/

​ជួប​សំណេះសំណាល​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រពើ​ពីរ​នៅ​ស្រុក​វាលវែង