​ជួយ​កសាង​សមិទ្ធផល​នៅ​វត្ត​អារាម​គឺ​បាន​ជួយ​លើកតម្កើង​ព្រះពុទ្ធសាសនា​

979
ចែករម្លែក

ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ទាំង​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព​វង្ស​សម្តេចព្រះ​មហាសង្ឃរាជ​គ​ណៈ​មហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​អនុមោទនា​ថាបើ​បាន​ជួយ​កសាង​សមិទ្ធផល​នៅ​វត្ត​អារាម​ក៏​ទុកដូចជា​បាន​ជួយ​លើកតម្កើង​ព្រះពុទ្ធសាសនា​ហើយ​។

សម្តេច​អគ្គ​មហា​សង្ឃ​ថ្លែង​ដូច្នេះ​ពេល​បាន​និមន្ត​និង​អញ្ជើញ​ក្នុង​ពិធី​លើក​ជហ្វា​ព្រះវិហា​ថ្មី​វត្ត​រតនៈ​សុខសាន្ត​អូ​ខៃ​ដន​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០១៩ ។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍​សំដែង​នូវ​ការកោតសរសើរ​ដោយស្មោះ ចំពោះ​បងប្អូន​ប្រជា ពុទ្ធបរិស័ទ សប្បុរសជន អាជីវករ​ដែល​បាន​ចំណាយ​សទ្ធា​ជ្រះថ្លា​ផ្ទាល់ខ្លួន ចូលរួមចំណែក កសាង សមិទ្ធផល នានា​ក្នុង​ទី​វត្ត​អារាម​ឲ្យ​ល្អ​ស្អាត​នេះ និង​ជាការ​ជួយ​លើកកម្ពស់ វិស័យ​ព្រះពុទ្ធសាសនា ដែល​ពិភពលោក​ចាត់ទុកថា​ជា​សាសនា​សន្តិភាព ។

​សម្តេច​អគ្គ​មហាសង្ឃរាជ ឧ​ទេ្ទ​ស គិ​ត្ត បណ្ឌិត ទេព​វង្ស ព្រះអង្គ​មាន​ព្រះបន្ទូល​បន្ថែមថាៈ ទី​អារាម បានរួម​ចំណែក​ក្នុង​ការកសាង សង្គមជាតិ​មួយ ប្រកបដោយ​សី​លធ​ម៍ ចរិយា​ធ​ម៍ គុណ​ធ​ម៍ និង​ជាទី​កន្លែង​ដែល​រក្សាទុក​នូវ​វប្ប​ធ​ម៍ ប្រពៃណី ទំនៀម ទំលាប់ ដែល​បុព្វបុរស​ខ្មែរ កត់ត្រា​ទុក ពី​ជាំ​នា​ន់​មួយ​ទៅ​ជំនាន់​មួយ សម្រាប់​មនុស្ស ជំនាន់​ក្រោយ ។​ជាពិសេស ទី​វត្ត​អារាម​ជា​កន្លែង បណ្តុះ​នូវ​ធន​មនុស្ស ដែល​ពោ​ពេញ ដោយ​ចំណេះដឹង​ទាំង ផ្លូវលោក ផ្លូវធម៌​ប្រកបដោយ មនសិការ​ជាតិ ។​

​ក្នុងនោះ​ផងដែរ​ក៏បាន​ធ្វើ​ពិធី​ប្រកាស​ប្រគេន​ព្រះ​មន្ត្រី​សង្ឃ​ជាទី​ប្រឹក្សា​របស់​សម្តេច​ទេព​វង្ស​ព្រះមហា​សង្ឃ​រាជនៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ប្រគេន​ប្រកាស​គ្រូសូត្រស្តាំ​ឆ្វេង​។​ហើយ​បាន​បន្ត​រៀបចំ​កម្ម​ពិធី​គ្រោងទុក​តាមបែប​ព្រះពុទ្ធសាសនា ៕S/

​រូបថត : សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព​វង្ស ,​លោក អ៊ុ​រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ : បើ​បាន​ជួយ​កសាង​សមិទ្ធផល​នៅ​វត្ត​អារាម គឺ​លើកតម្កើង​ព្រះពុទ្ធសាសនា​ហើយ (​រូប​: ភ្នំ​ស្វាយ​)​

#