​ជួល​គ្រឿងចក្រ​មក​កាយ​ដី​ស្រះ​ស្រាប់តែ​ប្រទះឃើញ​រូបចម្លាក់ថ្ម​នៅ​ស្រុក​ព្រះស្ដេច​

1281
ចែករម្លែក

(​ព្រៃវែង​)៖​រូបចម្លាក់ថ្ម​មួយ​ត្រូវបាន​គេ​ប្រទះឃើញ​ពេលដែល​អេ​ស្កា​វ​ទ័​រកា​យ​ដី​ស្រះ​ហើយ​បាន​យកមក​ទុក​ក្នុង​វត្ត​។​ពលរដ្ឋ​បាន​ប្រទះឃើញ​រូបចម្លាក់នេះ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៧​នៅ​ចំណុច​ទួល​ភូមិ​ចាស់​ភូមិ​ស្នាយ​បាង​ឃុំ​កំពង់​សឹង​ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង​។​

​ប្រភព​បាន​ឲ្យ​ដឹងថា​នៅមុន​ពេលដែល​គេ​ប្រទះឃើញ​រូបចម្លាក់នេះ​គឺ ឈ្មោះ ស៊ា​ង ណេង ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​នៅ​ភូមិ​ស្នាយ​បាង ឃុំ​កំពង់​សឹង​ស្រុក​និង​ខេត្ត​ខាងលើ​។​បាន​ជួល​អេ​ស្កា​វ៉ូ​ទ័​រ ជីកដី​យកមក​ដាក់​ក្នុង​ដី​ភូមិ​លុះដល់​ម៉ោង​ខាងលើ​អេ​ស្កា​វ​ទ័​រ​កាយ​រហូតដល់​ឃើញ រូបចម្លាក់មនុស្ស​ស្រី​ឈ​កម្ពស់​៦០​សង្ទីម៉ែត្រ​ធ្វើ​ពី​ថ្ម​មាន​ពណ៌​ប្រផេះ​ហើយ​ភ្លាមនោះ​ម្ចាស់ផ្ទះ​រួម​និង​អ្នកជិតខាង​បាន​លើក​រូបនោះ​យកមក​ទុក​រួច​ក៏​យកទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ប្រាសាទ​មង្គល ភូមិ​តា​ម៉ៅ​ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច​៕S/​ដោយ​៖​ចាន់ ថន​

​ជួល​គ្រឿងចក្រ​មក​កាយ​ដី​ស្រះ​ស្រាប់តែ​ប្រទះឃើញ​រូបចម្លាក់ថ្ម