​ជួល​ម៉ូតូ​ជិះ​មិនមាន​លុយ​ហើយ​គេចខ្លួន​២​ខែ ​ត្រូវ​ម្ចាស់​ប្តឹង​ចាប់ដាក់គុក​

199
ចែករម្លែក
  • 12
    Shares

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ ជន​ម្នាក់​ជួល​ម៉ូតូ​គេ​ថ្លៃឈ្នួល​២០០​បាត​ប្រាក់​ថៃ​ក្នុង​មួយថ្ងៃ បាន​ជិះ​ផុងខ្លួន​រកប្រាក់​បង់​មិនបាន​ ហើយ​មិន​ហ៊ាន​យកមក​ឲ្យ​ម្ចាស់​គេ​វិញ​អស់​២​ខែ​ ត្រូវ​ម្ចាស់​ម៉ូតូ​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់​ដាក់គុក​។​

​ម្ចាស់​ម៉ូតូ​ឈ្មោះ អ៊ិន ដារ៉ាវុធ ភេទប្រុស អាយុ ៤០​ឆ្នាំ រស់នៅក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​បំភ្លឺ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ ជនសង្ស័យ​បាន​ជួល​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​លឿង ស៊េរី​ឆ្នាំ​២០១៤ ពី​ខ្លួនក្នុងតម្លៃ​១​ថ្ងៃ​២០០​បាត​។​បន្ទាប់ពី​ជួល​ម៉ូតូ​ហើយ ​ជនសង្ស័យ​បាន​បាត់​ដំណឹង​ឈឹង​​ក៏​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន គឺមាន​រយៈពេល ៦០​ថ្ងៃ​មកហើយ​។​.

​លោក​វរសេនីយ៍ទោ អ៊ុ សា​ខន នាយរង​សេនាធិការ​ប្រចាំការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​សុខ​ប៊ុន​ទី ​ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ​រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ នៅ​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៩​ វេលា​ម៉ោង​៣​រ​សៀ​ល នៅ​ចំណុច​ម្តុំ​ខារ៉ាអូខេ​ឌី​ហ្គោល ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​/ ក្រុង​ប៉ោយប៉ែត ៕S/​Ha